ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លង អូមីក្រុង ឡើងដល់ ៣ខ្ទង់ (មានវីដេអូ)
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃ ហៅកាត់ CCSA បានបញ្ជាក់នៅថ្ងៃពុធទី២២ខែធ្នូនេះថា ប្រទេសថៃបានរកឃើញករណីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង សរុប ១០៤ ករណីហើយគិតត្រឹមពេលនេះ។
វេជ្ជបណ្ឌិត Sumanee Wacharasint នៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ភាគច្រើននៃករណី អូមីក្រុង គឺទទួលការព្យាបាលរួចហើយ ខណៈអ្នកខ្លះក៏បានជាសះស្បើយហើយដែរ។
អ្នកធ្វើដំណើរចំនួន១៨២,៥៧៨នាក់ បានមកដល់ប្រទេសថៃក្នុងខែនេះ ដោយក្នុងនោះមាន ១០,៧៥៩នាក់ទើបតែមកដល់កាលពីថ្ងៃអង្គារម្សិលមិញ។
ក្នុងចំណោមពួកគេ មានមនុស្ស ៩,៤៧៩នាក់បានមកដល់ក្រោមគម្រោង “Test & Go” ចំណែក ១,១៤០នាក់ បានមកដល់ក្រោមគម្រោង “Sandbox”។ ការឆ្លងក្នុងចំណោមអ្នកមកដល់ក្រោមគម្រោង “Test & Go” ភាគច្រើនគឺអ្នកមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី។
គួរបញ្ជាក់ថា បច្ចុប្បន្ន វីរុសបំប្លែងខ្លួន អូមីក្រុង បានរីករាលដាលដល់ប្រទេសចំនួន ៩៥ ហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់