ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត រកឃើញអំប្រ៊ីយ៉ុងដាយណូស័រ អាយុកាល៦៦លានឆ្នាំ ហៀបនឹងញាស់
ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រកាសពីការរកឃើញអំប្រ៊ីយ៉ុងដាយណូស័រ ដែលត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះ ហើយហៀបនឹងញាស់ចេញពីពងរបស់វា ដូចទៅនឹងកូនមាន់ដែរ។

អំប្រ៊ីយ៉ុងនេះ ត្រូវបានគេរកឃើញនៅទីក្រុង Ganzhou ភាគខាងត្បូងប្រទេសចិន ហើយអ្នកស្រាវជ្រាវប៉ាន់ស្មានថា វាមានអាយុកាលយ៉ាងតិច ៦៦លានឆ្នាំ។
គេជឿថា វាជាដាយណូស័រ Theropod គ្មានធ្មេញ ឬ Oviraptorosaur ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា Baby Yingliang។

អ្នកស្រាវជ្រាវ Fion Waisum Ma បាននិយាយថា នេះគឺជាអំប្រ៊ីយ៉ុងដាយណូស័រដ៏ល្អបំផុត ដែលមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្តិសាស្ត្រ។
ការរកឃើញនេះ ក៏បានផ្តល់ឲ្យអ្នកស្រាវជ្រាវនូវការយល់ដឹងកាន់តែច្រើនផងដែរ អំពីទំនាក់ទំនងរវាងដាយណូស័រ និងសត្វស្លាបសម័យទំនើប។

Oviraptorosaurs គឺជាដាយណូស័រមានរោម ដែលរស់នៅក្នុងតំបន់អាស៊ី និងអាមេរិកខាងជើងក្នុងអំឡុងចុងសម័យកាល Cretaceous ចន្លោះពី១០០លានទៅ ៦៦លានឆ្នាំមុន។
សាស្ត្រាចារ្យ Steve Brusatte ដែលជាអ្នកជំនាញខាងបុរាណវិទ្យា និងជាផ្នែកមួយនៃក្រុមស្រាវជ្រាវនេះ បានបង្ហោះសារថា វាគឺជាហ្វូស៊ីលដាយណូស័រដ៏អស្ចារ្យបំផុតមួយ ដែលលោកមិនធ្លាប់ឃើញទាល់តែសោះ ហើយអំប្រ៊ីយ៉ុងនេះ គឺជិតដល់ពេលញាស់។

គួរបញ្ជាក់ថា Baby Yingliang មានប្រវែង ២៧សង់ទីម៉ែត្រ ពីក្បាលដល់កន្ទុយ ហើយស្ថិតនៅក្នុងពងស៊ុត៦.៧អ៊ីញនៅឯសារមន្ទីរ Yingliang Stone Nature History ក្នុងប្រទេសចិន។
ស៊ុតនេះត្រូវបានគេប្រទះឃើញដំបូងក្នុងឆ្នាំ ២០០០ ប៉ុន្តែត្រូវបានទុកដាក់អស់រយៈពេល ១០ ឆ្នាំមកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ