Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជាប់ឈ្មោះជាកន្លែងអាក្រក់បំផុតលើលោក ដោយសារកូវីដ នៅខែធ្នូ (មានវីដេអូ)

បានផុស

នៅ

ប្រទេសវៀតណាម ធ្លាប់ត្រូវបានចាត់ទុកថា ទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដោយបានរាយការណ៍ពីករណីប្រចាំថ្ងៃតិចតួចប៉ុណ្ណោះ សម្រាប់ឆ្នាំដំបូងនៃជំងឺរាតត្បាតនេះ។

ឥឡូវ វៀតណាមបានធ្លាក់ចុះដល់បាតនៃចំណាត់ថ្នាក់ភាពធន់នឹងជំងឺកូវីដរបស់គេហទំព័រ Bloomberg នៅក្នុងខែធ្នូ ដោយជំនួសតំណែងប្រទេសហ្វីលីពីន បន្ទាប់ពីការផ្ទុះវីរុសបំប្លែងខ្លួន Delta អូសបន្លាយ ដែលបណ្តាលឲ្យមនុស្សស្លាប់កើនឡើង និងបំផ្លាញចក្ខុវិស័យសេដ្ឋកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាឆ្លងរបស់ប្រទេសនេះកំពុងកើនឡើងដល់កម្រិតកំណត់ត្រា ដោយមានការឆ្លងជាង ១ម៉ឺនករណីក្នុងមួយថ្ងៃនៅខែមុនខណៈ ការស្លាប់ដោយសារកូវីដជាង ២០០ នាក់ ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ ធ្វើឲ្យខ្លួនក្លាយជាកន្លែងដ៏អាក្រក់បំផុត ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩។

វៀតណាមក៏ស្ថិតនៅក្រោមសម្ពាធជាពិសេសផងដែរ ដោយសារតែវិស័យនាំចេញរបស់ខ្លួនដែលផ្គត់ផ្គង់ម៉ាកយីហោពិភពលោកដូចជា Nike Inc និង Abercrombie & Fitch Co ត្រូវជាប់គាំងដោយការបិទ ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃមេរោគ។

ការបិទរោងចក្របណ្ដោះអាសន្ន និងការជម្លៀសកម្មករចេញពីទីក្រុងដែលរងគ្រោះដោយមេរោគក្នុងត្រីមាសទី៣មានន័យថា ក្រុមហ៊ុនផលិតត្រូវបានរំខានក្នុងរដូវកាលមានតម្រូវការកំពូលអំឡុងថ្ងៃឈប់សម្រាក ដែលបានធ្វើឲ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិធ្លាក់ចុះក្នុងឆ្នាំនេះ។

រដ្ឋាភិបាលបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង២,៥% នៅឆ្នាំនេះ ដែលទាបជាងគោលដៅផ្លូវការរហូតដល់៦,៥% ជាហេតុធ្វើឲ្យចំណាត់ថ្នាក់របស់ខ្លួនធ្លាក់ចុះ។

តំបន់អាស៊ីអាគ្នេយ៍ នៅតែបន្តយឺតយ៉ាវលើការចាក់វ៉ាក់សាំង ដែលជាហេតុផលសំខាន់ធ្វើឲ្យតំបន់នេះ ទទួលបានចំណាត់ថ្នាក់ទាបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។

ទោះប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមបានចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនភាគច្រើនរបស់ពួកគេ ហើយឥណ្ឌូណេស៊ី និងហ្វីលីពីនបានចាក់វ៉ាក់សាំងមួយដូស ដល់ពលរដ្ឋជាងពាក់កណ្តាលក៏ដោយ ប៉ុន្តែចំនួនរបស់ពួកគេគឺនៅឆ្ងាយពីប្រទេសអភិវឌ្ឍន៍ឆ្ងាយណាស់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ គ្រាន់តែកម្ពុជា រកឃើញ អូមីក្រុង វៀតណាម រឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែន ខ្លាចនាំជំងឺចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម