Connect with us

ព័ត៌មានអន្ដរជាតិ

សភាពអឺរុប នឹងពិចារណាជួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

បានផុស

នៅ

នេះជាការការលើកឡើងរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រោយពីជំនួបរវាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយប្រតិភូសហភាព អឺរ៉ុប ដឹកនាំដោយលោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។

លោក ជិន ម៉ាលីន បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា នៅក្នុងជំនួបនោះ បានជជែកគ្នាអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប ជាមួយកម្ពុជានាពេលកន្លងមក និងអ្វីដែលត្រូវធ្វើជាមួយគ្នានាពេលខាងមុខ ទាក់ទងទៅដល់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

បើតាមលោកជិន ម៉ាលីន អ្វីដែលធ្លាប់ធ្វើជាមួយគ្នាកន្លងមក រវាងសហភាពអឺរ៉ុបជាមួយកម្ពុជានោះ គឺមានលទ្ធផលល្អ ជាការអនុវត្តគម្រោងជំនួយផ្នែកច្បាប់ ដែលមានការបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីតុលាការ ការរៀបចំទិន្ន័យសំណុំរឿងតាមប្រព័ន្ធកុំព្យូទ័រ នៅតាមតុលាការជាដើម ហើយនៅពេលនេះសហគមន៍អឺរ៉ុប ក៏បានជួយដល់ក្រសួងយុត្តិធម៌លើការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ហើយទៅថ្ងៃមុខសហភាពអឺរ៉ុបនឹងពិចារណាជួយក្រសួងយុត្តិធម៌លើធនធានមនុស្ស គឺការពង្រឹងសមត្ថភាពរបស់មន្ត្រីនៅតាមក្រសួង ក៏ដូចជាតុលាការ រួមទាំងការរៀបចំយន្តការ និងការរៀបចំតាក់តែងច្បាប់ ដើម្បីឲ្យមានគុណភាពល្អ ដើម្បីធានាដល់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

បើតាមលោក ជិន ម៉ាលីន នៅក្នុងជំនួបនោះ លោកកើត រិទ្ធ ក៏បានរៀបរាប់អំពីវឌ្ឍនភាពក្នុងវិស័យយុត្តិធម៌ នាពេលកន្លងមកផងដែរ និងការងារអទិភាពមួយចំនួន ដែលក្រសួងបានដាក់ចេញក្រោមការដឹកនាំរបស់លោក កើត រិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទិសដៅ ដែលត្រូវធ្វើទៅមុខទៀត។

ជាការឆ្លយតប លោកស្រី Carmen MORENO បានសម្ដែងការរីករាយចំពោះ និងកោតសរសើរចំពោះពីសមិទ្ធផល ដែលធ្វើបានកន្លងមក ហើយសហភាពអឺរុប នឹងពិចារណានូវលទ្ធភាព ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដល់ក្រសួងយុត្តិធម៌ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ទៅថ្ងៃមុខទៀត

សូមជំនួបរវាងលោក កើត រិទ្ធ និងលោកស្រី Carmen MORENO បានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុតិ្តធម៌។ នៅក្នុងកិច្ចជំនួបនោះ ភាគី ទាំងពីរបានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបតិ្តការ រវាងភាគីទាំងពីរនាពេលកន្លងមក និងបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការទ្វេភាគី និងអំពីលទ្ធភាពដែលសហភាពអឺរ៉ុបប្រចាំកម្ពុជា អាចជួយដល់កម្ពុជា ជាពិសេសជួយដល់ក្រសួងយុតិ្តធម៌ លើការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យច្បាប់ និងយុតិ្តធម៌ជាដើម៕
ដោយ ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម