ព័ត៌មានអន្ដរជាតិ
ឥឡូវនេះ អ្នកទេសចរបរទេសទៅលេង ថៃ លែងដូចមុនហើយ ត្រូវតេស្តម៉ាស៊ីនធំ PCR ចំនួន ២ ដង
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានចេញសេចក្តីជូនដំណឹងដល់បេសកកម្មផ្លូវអាកាស (NOTAM) ឲ្យជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកអំពីបទប្បញ្ញត្តិថ្មីរបស់ប្រទេសថៃទាក់ទងនឹងអ្នកទេសចរដែលធ្វើដំណើរក្រោមកម្មវិធី “Test & Go” និង “Sandbox” ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដបំប្លែងខ្លួន Omicron ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Thai PBS World បានឲ្យដឹងថា CAAT បានអំពាវនាវឲ្យក្រុមហ៊ុនអាកាសចរណ៍ជួយពិនិត្យមើលឯកសារអ្នកដំណើររបស់ពួកគេ និងធានាថា ពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យថ្មី ។
សម្រាប់ពេលនេះ អ្នកដំណើរដែលបានទទួលលិខិតឆ្លងដែនប្រទេសថៃរួចហើយនៅក្រោមប្រព័ន្ធកម្មវិធី Test & Go នៅតែអាចចូលប្រទេសថៃបាន ជាមួយនឹងការធ្វើចត្តាឡីស័កតិចតួច ប៉ុន្តែនឹងត្រូវឆ្លងកាត់ការធ្វើតេស្តម៉ាស៊ីនធំ PCR ចំនួន ២ ដង ។
កន្លងមកអ្នកដំណើរត្រូវធ្វើតេស្ត PCR តែ ១ ដងប៉ុណ្ណោះ និងការធ្វើតេស្តរហ័សនៅថ្ងៃទី ៦ នៅពេលមកដល់ ។ សារព័ត៌មាន Thai PBS World រាយការណ៍ថា ចំពោះអ្នកដែលដាក់ពាក្យសុំរួចហើយ ប៉ុន្តែនៅតែរង់ចាំប្រព័ន្ធ Thailand Pass ក៏អាចចូលប្រទេសបានដែរ នៅពេលដែលពួកគេទទួលបានលិខិតឆ្លងដែន ។
ចំណែកអ្នកទេសចរបរទេសដែលប្រើប្រាស់គម្រោងប្រអប់ខ្សាច់ភូកេត “Phuket Sandbox” ត្រូវតែស្នាក់នៅលើកោះក្នុងសណ្ឋាគារ SHA Plus យ៉ាងហោចណាស់ ៧ ថ្ងៃ មុនពេលដល់ថ្ងៃកំណត់ក្នុងការអនុញ្ញាតឲ្យធ្វើដំណើរទៅកន្លែងផ្សេងទៀតនៅប្រទេសថៃ ។
ទន្ទឹមនោះអ្នកធ្វើដំណើរទាំងអស់ មិនថាក្រោមកម្មវិធី Test & Go ដែលបានចុះឈ្មោះមុន ឬការមកដល់របស់គម្រោង Phuket Sandbox នោះទេ នឹងត្រូវបញ្ជូនទៅធ្វើតេស្ត PCR លើកទី ២ ដូចគ្នានៅទីតាំងរបស់រដ្ឋាភិបាល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ក្រោយរកឃើញ Omicron ច្រើនឡើងៗ ថៃ ពិចារណាដាក់ភ្ញៀវទេសចរ បរទេសធ្វើចត្តាឡីស័កជាថ្មី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់