ព័ត៌មានអន្ដរជាតិ
លោក គីម សរសើរទំនាក់ទំនងជាមួយ ចិន ចូលក្នុងសម័យកាលរុងរឿងថ្មី
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរឯកអគ្គរដ្ឋទូតចិនដែលត្រូវចាកចេញ លោក Li Jinjun សម្រាប់ការជួយធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនរូបនេះបានចាកចេញពីតំណែងរយៈពេល៧ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា ការអត្ថាធិប្បាយរបស់លោក គីម ត្រូវបានបញ្ជូនទៅលោក Li ដោយលោក Choe Ryong Hae មន្ត្រីរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច។ លោក Li ក៏បានជាជួបលោកនាយករដ្ឋមន្ត្រីកូរ៉េខាងជើង Kim Tok Hun។

លោក Choe បានប្រាប់លោក Li ថា ៖«លោក គីម ជុងអ៊ុន បានកោតសរសើរខ្ពស់ពីឯកអគ្គរដ្ឋទូតសម្រាប់ការជួយប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងចិន ក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ បានធ្វើកិច្ចខិតខំប្រឹងយ៉ាងច្រើនដើម្បីអភិវឌ្ឍទំនាក់ទំនងប្រកបដោយភាពរីករាយរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងចែករំលែកសុខទុក្ខជាមួយពលរដ្ឋកូរ៉េខាងជើង»។
លោកបានបន្តថា លោក គីម ពិតជារីករាយខ្លាំងដែលសម្ព័ន្ធភាពកូរ៉េ-ចិនបានចូលទៅក្នុងសម័យកាលរុងរឿងថ្មីស្ថិតក្រោមភាពដឹកនាំរបស់គណបក្សកាន់អំណាចរបស់ប្រទេសទាំងពីរ។
លោក Li បានប្រាប់ទៅលោក Choe វិញឲ្យនាំការថ្លែងអំណរគុណទៅលោក គីម និងចូលរួមអបរសាទរពលរដ្ឋកូរ៉េខាងជើងជុំវិញវឌ្ឍនភាពលើគ្រប់វិស័យ។
ប្រទេសចិនជាសម្ព័ន្ធមិត្តធំបំផុតតែមួយគត់របស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីប្រទេសទាំងពីរបានចុះសន្ធិសញ្ញានៅឆ្នាំ១៩៦១ ហើយទណ្ឌកម្មអន្តរជាតិបានដាក់ជាបន្តបន្ទាប់លើក្រុងព្យុងយ៉ាងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ