ព័ត៌មានអន្ដរជាតិ
ទិន្នន័យប្រមូលទូទាំងពិភពលោកបង្ហាញឥទ្ធិពល រវាង អូមីក្រុង និង ដែលតា
ទិន្នន័យដែលប្រមូលបានទូទាំងពិភពលោកស្តីពីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង គិតត្រឹមថ្ងៃទី២៣ខែធ្នូបានបង្ហាញថា វីរុសនេះ មិនធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួន ដែលតា នោះទេ។

លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈប្រទេសថៃ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែធ្នូនេះថា “វីរុសបំប្លែងខ្លួន អូមីក្រុង អាចចម្លងលឿនជាង ដែលតា ប៉ុន្តែអ្នកជំងឺ អូមីក្រុង ដែលវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរឬបានស្លាប់ មានតិចជាង ដែលតា”។
ជាឧទាហរណ៍ ប្រទេសអង់គ្លេស ដែលបានរាយការណ៍ករណី អូមីក្រុង ច្រើនជាង១០,០០០ករណី គឺមានអ្នកស្លាប់ត្រឹមតែ១២នាក់ ឬស្មើនឹង ០,១២ ភាគរយប៉ុណ្ណោះ។

សាកលវិទ្យាល័យ Imperial College London កាលពីដើមសប្តាហ៍នេះ បានបញ្ចេញការសិក្សាមួយដែលរកឃើញថា អ្នកឆ្លង អូមីក្រុង នៅក្នុងប្រទេសអង់គ្លេស ទំនងជាត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ជាមួយរោគសញ្ញាធ្ងន់ធ្ងរតិចជាង ១៥ទៅ២០% ហើយចូលមន្ទីរពេទ្យតិចជាង ៤០%បើប្រៀបធៀបជាមួយអ្នកឆ្លង ដែលតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ