Connect with us

ព័ត៌មានអន្ដរជាតិ

ខ្វះពីរបីម៉ោងចាប់ផ្ដើមមង្គលការ កូនក្រមុំតេស្តវិជ្ជមានកូវីដ១៩ បង្ខំចិត្តរៀបពិធីដោយស្លៀកពាក់ខោអាវពេទ្យ

បានផុស

នៅ

ក្រោយពីកូនក្រមុំតេស្តវិជ្ជមាន Covid-19 តែប៉ុន្មានម៉ោងមុនពិធីចាប់ផ្ដើម មង្គលការមួយត្រូវបង្ខំរៀបចំឡើង ដោយតម្រូវឲ្យកូនកំលោះក្រមុំស្លៀកពាក់ខោអាវពេទ្យដើម្បីប្រារព្ធពិធីបញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យទី ៦ ខែធ្នូ  ពិធីអាពាហ៍ពិអាពាហ៍មួយត្រូវបានរៀបចំទាំងកូនក្រមុំមានផ្ទុកវីរុសកូវីដ១៩ នាភូមិដាច់ស្រយាល បារ៉ាន ក្នុងរដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា។

ជំនួសឲ្យការស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌ក្រហមនៅពីមុខភ្លើងបរិសុទ្ធនៃប្រពៃណីឥណ្ឌា កូនក្រមុំនិងកូនកំលោះបានផ្លាស់ប្តូរសម្លៀកបំពាក់ដោយស្លៀកឈុតសលាយពណ៌ខៀវ ជាមួយរបាំងមុខ និងពាក់ម៉ាស។ រីឯអាចារ្យស្លៀកពាក់ដូចពួកអវកាសយានិក ឈរសូត្រខគម្ពីរបស់ជំនឿហិណ្ឌូ ដែលអមដោយចម្រៀងអាពាហ៍ពិពាហ៍បែបប្រពៃណីផងដែរ។

មន្ត្រីសុខាភិបាលលោក Rajendra Meena បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កូនក្រមុំត្រូវបានតេស្តវិជ្ជមានកូវីដ១៩ ពីរបីម៉ោងមុនពិធីមង្គលការចាប់ផ្ដើម ដូច្នេះជម្រើសសាម៉ីខ្លួនទាំងពីរ គឺសម្រេចចិត្តរៀបចំពិធីឲ្យចប់សព្វគ្រប់។

មន្ត្រីដដែលបន្តថា ក្រោយរកឃើញកូនក្រមុំមានផ្ទុកវីរុសកូវីដ១៩ អាជ្ញាធរបានពិគ្រោះយោបល់ជាមួយក្រុមគ្រួសារសាម៉ីខ្លួន ហើយពួកគេយល់ព្រមរៀបការនៅមណ្ឌលផ្តាច់ឆ្ងាយពីភូមិ ដោយគ្មានការធ្វើពិធីសាសនាឲ្យបានគ្រប់ជ្រុងជ្រោយឡើយ។ បន្ទាប់ពីពិធីចប់ ទាំងកូនក្រមុំនិងកូនកំលោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។

បច្ចុប្បន្ន ឥណ្ឌាជាប្រទេសមានអ្នកឆ្លងនិងស្លាប់ខ្ពស់ជាងគេលំដាប់ទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានករណីសរុបជាង ៩.៦ លានករណី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖ លោកយាយអាយុ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេក្នុងលោកដែលទទួលបានវ៉ាក់សាំងកូវីដនៅ អង់គ្លេស

ចុចអាន៖ លម្អិតអំពីវ៉ាក់សាំងធំៗទាំង៤ដែលជាក្តីសង្ឃឹមរបស់ពិភពលោក យកឈ្នះជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤១ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម