ព័ត៌មានអន្ដរជាតិ
ទីបំផុត រុស្ស៊ី និងអ៊ុយក្រែន ព្រមព្រៀងបទឈប់បាញ់គ្នាហើយ
រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់គ្នាដែលបានដាក់នៅឆ្នាំ ២០២០ ខណៈកិច្ចព្រមព្រៀងនេះត្រូវបានសម្របសម្រួលដោយអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ប៉ុន្តែក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ខ្លួននៅតែធ្វើសមយុទ្ធយោធានៅក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ។

ទន្ទឹមនោះ អ្នកនយោបាយជាន់ខ្ពស់អ៊ុយក្រែនក៏បានសរសើរកិច្ចព្រមព្រៀងនេះផងងដែរ ហើយបានពណ៌នាថា វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងនៅភាគខាងកើតអ៊ុយក្រែន ។
កន្លងមកអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការបញ្ជូនទាហាន ១០០,០០០ នាក់ទៅកាន់ព្រំដែននៅក្នុងអ្វីដែលខ្លួនបានព្រមានថាអាចជាការចាប់ផ្តើមនៃ “ការឈ្លានពានរដូវរងា” ។ ប៉ុន្តែមន្ត្រីរុស្ស៊ីបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ បើទោះបីជានៅតែបន្តធ្វើសមយុទ្ធនៅក្នុងតំបន់ក៏ដោយ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនត្រូវបានប្រកាស ប៉ុន្តែនៅទីបំផុតបានដួលរលំ ។ កិច្ចព្រមព្រៀងក្នុងខែកក្កដាឆ្នាំ ២០២០ បាននាំមកនូវការពន្យាពេលខ្លះ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្ត ខណៈដែលចំនួនអ្នកស្លាប់សរុបសម្រាប់ជម្លោះបានកើនឡើងដល់ ១៣,០០០ នាក់ហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ប្រទេសលោកខាងលិចព្រមាន រុស្ស៊ី អំពី “ការចំណាយធ្ងន់ធ្ងរ” ក្នុងករណីឈ្លានពាន អ៊ុយក្រែន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា