Connect with us

ព័ត៌មានអន្ដរជាតិ

UN​ រក​​លុយ​​៦.៥​​លាន​​ដុល្លារ​ជួយ​​ដល់​​ជន​​រង​គ្រោះ​​ព្យុះ​ទីហ្វុង​នៅ​​ហ្វីលីពីន

បានផុស

នៅ

អង្គការ​សហប្រជា​ជាតិ​បាន​ចាប់​ផ្តើម​យុទ្ធនាការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​ ទី​២៤ ខែ​ធ្នូ​នេះ​ដើម្បី​​រៃ​អង្គាស​ប្រាក់​ចំនួន​​៦.៥​លាន​ដុល្លារ​អាមេរិក​​ជា​ជំនួយ​​ដល់​​ជន​រង​គ្រោះ​ដោយ​ព្យុះ​ទី​ហ្វុង Rai ដែល​បាន​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន​កាល​ពី​សប្តាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​​សម្រប​​សម្រួល​​ក្នុង​​ប្រទេស​​ហ្វីលីពីន​​របស់​​អង្គការសហ​ប្រជា​ជាតិ​ លោក Gustavo Gonzalez បាន​និយាយ​ថា ៖«ថ្ងៃ​សុក្រ​នេះ យើង​នឹង​ចាប់​ផ្តើម​កម្រិត​ក្នុង​ស្រុក​ជា​មួយ​នឹង​សហ​គមន៍​អន្តរជាតិ​ដែល​ជា​តំណាង​នៅ​ទី​ក្រុង​ម៉ានីល​…​ការ​បង្ហាញ​អំពី​តម្រូវ​ការ​មនុស្ស​ធម៌​ និង​ផែន​ការ​អាទិភាព»។

លោក​បញ្ជាក់​ថា ៖«ស្នើ​សុំរក​លុយ​ចំនួន​​​៦.៥​លាន​ដុល្លារអាមេរិក»។ ចំនួន​ទឹក​ប្រាក់​នេះ​មាន​គោល​ដៅ​ជួយ​មនុស្ស​​៥៣០​០០០​នាក់​នៅ​តំបន់​ដែល​រងផល​ប៉ះ​ពាល់​ខ្លាំង​ដែល​ត្រូវ​ការ​ដឹក​ជញ្ជូន​​ផលិត​ផល​សុខភាព អាច​ទទួល​បាន​ទឹក​ប្រើ​ប្រាស់​ និង​កន្លែង​អនាម័យ។

លោក Gonzalez បាន​និយាយ​ថា ៖«មាន​សន្ទុះ​សម្រាប់​ការ​គាំទ្រ​ពេញ​លេញ។ ឥឡូវ​នេះ​បញ្ហា​ប្រឈម​គឺ​​ថា សេចក្តី​ប្រកាស និងសាមគ្គី​ទាំង​អស់​ត្រូវ​តែ​ចេញ​សកម្មភាព​ឲ្យ​លឿន​ជាក់​ស្តែង»។

ព្យុះ​ទី​ហ្វុង​ Rai បាន​វាយ​ប្រហារ​ផ្នែក​ជា​ច្រើន​នៅ​ប្រទេស​ហ្វីលីពីន​​មួយ​សប្តាហ៍​កន្លង​ទៅ​ហើយ​ដែល​បានសម្លាប់​មនុស្ស​ហោច​ណាស់​៣៧៥​នាក់​នៅ​ភាគ​ខាង​ត្បូង និង​ភាគ​កណ្តាល​នៃ​ប្រជុំ​កោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម