ព័ត៌មានអន្ដរជាតិ
មន្ត្រីសុខាភិបាលថៃ ៤នាក់ ឆ្លងកូវីដ១៩ នៅកន្លែងធ្វើចត្តាឡីស័ក
មនុស្សយ៉ាងហោចណាស់ ១៩នាក់ មន្ត្រីសុខាភិបាលថៃ អះអាងរកឃើញឆ្លងជំងឺកូវីដ ១៩ ដោយក្នុងនោះមាន ៤នាក់ ជាមន្ត្រីសុខាភិបាលដែលធ្វើការនៅកន្លែងធ្វើចត្តាឡីស័កក្នុងទីក្រុងបាងកក ខណៈ ១៥ករណីផ្សេងទៀត គឺជាពលរដ្ឋទើបត្រឡប់មកពីបរទេស។

យោងតាមមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ ១៩ (CCSA) របស់ប្រទេសនេះ អ្នកទាំង ៤ដែលឆ្លងកូវីដ គឺជាគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ វ័យចន្លោះ ២៥-៤០ឆ្នាំ សុទ្ធសឹងអ្នកធ្វើការនៅកន្លែងធ្វើចត្តាឡីស័ករបស់រដ្ឋ និងមន្ទីរពេទ្យនៅបាងកក។
ស្ថានភាពជំងឺកូវីដ ១៩ ក្នុងប្រទេសថៃនៅពេលនេះ បានឈានដល់រលករាតត្បាតទី២ ពោលចាប់តាំងពីសប្តាហ៍មុន ក្រោយមានការឆ្លងក្នុងសហគមន៍នៅខេត្តភាគខាងជើងប្រទេស ដែលជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា នាំឲ្យថៃពេលនេះ មានករណីឆ្លងសរុប ៤១២៦នាក់ ស្លាប់ ៦០នាក់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ