Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងទិញវ៉ាក់សាំងរាប់លានដូស ខណៈករណីឆ្លងកូវីដកំពុងកើនឡើងខ្លាំង

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទ ទី ៧ ខែធ្នូ ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញ និងផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដល់មនុស្សចំនួន ៤៤ លាននាក់នៅឆ្នាំក្រោយ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកនៃការឆ្លងដែលអាជ្ញាធរនិយាយថាអាចគ្របដណ្ដប់លើប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួន ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Park Neung-hoo បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលបានរៀបចំដើម្បីទិញវ៉ាក់សាំងចំនួន ២០ លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca ក្រុមហ៊ុន Pfizer និង Moderna របស់អាមេរិក  និង ៤ លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson’s Janssen ដោយគ្រប់គ្រាន់សម្រាប់មនុស្សរហូតដល់ ៣៤ លាននាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា វ៉ាក់សាំងប៉ុន្មានដូសបន្ថែមទៀតសម្រាប់មនុស្ស ១០ លាននាក់នឹងត្រូវបានផ្តល់ជូនតាមរយៈគំរោងវ៉ាក់សាំងពិភពលោករបស់អង្គការសុខភាពពិភពលោកដែលមានឈ្មោះថា COVAX ។

លោកបាននិយាយថា “ដំបូងយើងគ្រោងនឹងធានាវ៉ាក់សាំងសម្រាប់មនុស្សចំនួន ៣០ លាននាក់ ប៉ុន្តែបានសម្រេចចិត្តទិញបន្ថែមទៀត ព្រោះថាមានភាពមិនប្រាកដប្រជាចំពោះជោគជ័យនៃវ៉ាក់សាំង ក៏ដូចជាការបញ្ជាទិញទុកមុនរបស់បណ្ដាប្រទេសនានាលើពិភពលោក” ។

ការដឹកបញ្ជូនវ៉ាក់សាំងនឹងចាប់ផ្តើមមិនយូរជាងខែមីនានោះទេ ប៉ុន្តែអាជ្ញាធរនឹងសង្កេតមើលថាតើវ៉ាក់សាំងទាំងនេះដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសផ្សេងទៀតអស់រយៈពេលជាច្រើនខែដើម្បីធានាសុវត្ថិភាព ខណៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទំនងជាចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំក្រោយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៨,៧៥៥ ករណី និងមានអ្នកស្លាប់ចំនួន ៥៥២ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៩,៦៥០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ លម្អិតអំពីវ៉ាក់សាំងធំៗទាំង ៤ ដែលជាក្តីសង្ឃឹមរបស់ពិភពលោក យកឈ្នះជំងឺកូវីដ ១៩

ចុចអាន ៖ មកដឹងយន្តហោះចម្បាំងទំនើបៗស្ថិតក្នុងបញ្ជីកំពូលទាំង ១០ លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤១ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម