Connect with us

ព័ត៌មានអន្ដរជាតិ

​ជប៉ុន​​លុប​​ចោល​​ជើង​​ហោះ​​ហើរ​ជាង​​១០០​ដោយ​សារ​​ព្រិលខ្លាំង​

បានផុស

នៅ

ជើង​ហោះ​ហើរ​ក្នុង​ស្រុក​នៅ​ប្រទេស​ជប៉ុន​ជាង​១០០​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៦ ខែ​ធ្នូ កន្លង​ទៅ​នេះ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ព្រិល​ធ្លាក់​ក្រាស់​ពេក​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​ជើង និង​ខាង​លិច​ប្រទេស។ នេះ​បើ​តាម​ក្រុម​ហ៊ុន​អាកាសចរណ៍​ធំ​បំផុត​ពីរ​របស់​ជប៉ុន​បាន​និយាយ។

លោក Hiroaki Hayakawa នាយក​ប្រតិបត្តិករ​សម្រាប់​ក្រុម​ហ៊ុន​អាកាសចរណ៍​បាន​ប្រាប់​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ ANA Holdings បាន​លុប​ចោល​ការ​ហោះ​ហើរ​ចំនួន​​៧៩​គិត​ចាប់​ពី​ត្រឹម​ម៉ោង​២​រសៀល​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​អ្នក​ដំណើរ​ប្រហែល​ជា​៥១០០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ក្រុម​ហ៊ុនអាកាសចរណ៍ Japan Airlines Co បាន​លុប​ចោល​ការ​ហោះ​ហើរ​ចំនួន​៤៩​ដែល​បាន​ប៉ះ​ពាល់ដល់​អ្នក​ដំណើរ​​ប្រមាណ​២៤៦០​នាក់។ នេះ​បើ​យោង​តាម​តំណាង​របស់​ក្រុម​ហ៊ុន​បាន​និយាយ។

សម្រាប់​ជើង​ហោះ​ហើរ​ទូទាំង​ពិភព​លោក​រាប់​ពាន់​ត្រូវ​បាន​​លុប​ចោល​​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យ​ណូអែល​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដោយ​សារ​តែ​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​​រាត​ត្បាត​ខ្លាំង។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​ដែល​មាន​ការ​រឹត​បន្តឹង​ព្រំ​ដែន​តឹង​តែង​ដើម្បី​ទប់​ស្កាត់​វីរុស​បំប្លែង​ខ្លួន Omicron បានរាយការណ៍​ពី​ករណី​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​នៅ​សហគមន៍​ជា​ច្រើន ហើយ​រហូត​ដល់​ដល់​ពេល​នេះ​​ជប៉ុន​​មាន​អ្នក​ឆ្លង​ Omicron ចំនួន​២៣១​នាក់​ហើយ មាន​ទាំង​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ផង​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ២០ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍២៦ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម