Connect with us

ព័ត៌មានអន្ដរជាតិ

​ជយលាភីណូបែលសន្តិភាព​ព្រឹទ្ធាចារ្យ​ Tutu​ ទទួល​មរណភាព​​ម្សិលមិញ

បានផុស

នៅ

លោក Desmond Tutu ជាជយលាភីពានរង្វាន់ណូបែលសន្តិភាព និងជាព្រឹទ្ធាចារ្យតស៊ូនៅអាហ្វ្រិកខាងត្បូងប្រឆាំងនឹងការរើសអើងពូជសាសន៍ស្បែកខ្មៅ និងស្បែកសបានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងវ័យ៩០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tutu បានឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៨៤ ដែលជាកាលបរិច្ឆេទសំខាន់ក្នុងជីវិតរបស់​សកម្ម​ជនអាហ្វ្រិកខាងត្បូងរូប​នេះ​ដែលត្រូវបានគេទទួលស្គាល់ទូទាំង​ពិភព​លោក​ពីការតវ៉ាប្រឆាំង​ដោយសន្តិវិធី​ទៅនឹងការគ្រប់គ្រង​របស់ជនស្បែកសភាគ​តិច។

មួយទសវត្សរ៍ក្រោយមក លោកបានធ្វើជាសក្សីក្នុងការបញ្ចប់របបនោះ និងបានក្លាយជាប្រធានគណកម្មការទទួលស្គាល់ និងការពិតដែលត្រូវបានបង្កើតឡើងដើម្បីរកឲ្យឃើញនូវអំពើឃោឃៅដែលកើតមានក្រោមរបបនោះ។

ការស្លាប់របស់លោក Desmond Tutu ទទួលបានការចាប់អារម្មណ៍ និងគោរពបូជាយ៉ាងច្រើនពីថ្នាក់ដឹកនាំធំទូទាំងពិភពលោក។

លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានរៀបរាប់លោកពី Tutu តាមកញ្ចក់ទូរទស្សន៍ថា ជា«អ្នកស្នេហាជាតិដ៏ឆ្នើមម្នាក់របស់ជាតិយើង» និងបានបន្ថែមថា «ការបាត់បង់របស់ជាតិយើងពិតជាការបាត់បង់ជាសកល»។

ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោក Tutu អនុវត្តតាមការស្មារតីអំពាវនាវរបស់លោកដើម្បីបង្កើតពិភពលោកកាន់តែល្អប្រសើរ សេរីភាព និងស្មើភាព។ «កេរដំណែលរបស់លោកឆ្លងកាត់ឧបសគ្គ​ ហើយនឹងបន្លឺឡើងពេញមួយសម័យកាល»។

«លោកព្រឹទ្ធាចារ្យ Desmond Tutu ជាមគ្គទេសណ៍ ជាមិត្តភក្តិ និងជាត្រីវិស័យសម្រាប់ខ្ញុំ និងមនុស្សជាច្រើនទៀត»។ នេះជាការលើកឡើងរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងបានបន្ថែមថា «លោកមិនដែលបាត់បង់ស្មារតីសន្តិភាព​ និងឆន្ទៈរបស់លោកដើម្បីស្វែងរកមនុស្សជាតិនៅក្នុងសត្រូវរបស់លោកឡើយ»។

អតីតប្រធានាធិបតីអាមេរិក លោក បីល គ្លីនតុន បានហៅ«ជីវិតរបស់លោក Tutu ជាអំណោយ»។

មានកំណើតនៅជិតទីក្រុង Johannesburg លោក Tutu បានចំណាយពេលច្រើនបំផុតក្នុងជីវិតចុងក្រោយរបស់លោកនៅទីក្រុង Cape Town និងបានដឹកនាំហែរក្បួន និងយុទ្ធនាការជាច្រើន​ដើម្បីបញ្ឈប់ការរើសអើងពូជសាសន៍នៅ​ខាងមុខ​វិហារ St George’s Cathedral។

លោក Tutu បានទទួលមរណភាពដោយសុខស្ងប់​កាលពីព្រឹកថ្ងៃអាទិត្យនៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Cape Town។ នេះបើតាមតំណាងរបស់លោកបាននិយាយ។ សព​របស់​លោក​តម្កល់ទុកនៅព្រះវិហារ St George រហូតដល់ថ្ងៃសុក្រ មុនពេលធ្វើពិធីបុណ្យសពនៅថ្ងៃសៅរ៍។

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម