ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! ករណីឆ្លងអូមីក្រុងក្នុងសហគមន៍ថៃ រាលដាលមកដល់ខេត្តជាប់ព្រំដែន កម្ពុជាហើយ
មជ្ឈមណ្ឌលព័ត៌មានកូវីដប្រចាំខេត្ត Surin បានឲ្យដឹងនៅក្នុង Facebook របស់ខ្លួនកាលពីថ្ងៃអាទិត្យទី ២៦ខែធ្នូថា មានការឆ្លងវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ចំនួនបីករណី ត្រូវបានរកឃើញនៅក្នុងស្រុក Kap Choeng ខណៈមនុស្ស ៤៩នាក់ មានហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះ។
Surin គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៧របស់ប្រទេសថៃ។ ខេត្តនេះស្ថិតនៅភាគឦសាន ប្រទេសថៃ ហើយភាគខាងត្បូង ជាប់នឹងខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា។
ករណី អូមីក្រុង ទី១គឺជាបុរសអាយុ១៦ឆ្នាំម្នាក់ដែលបានទៅមើលការប្រគំតន្ត្រីស្រាបៀរ Chang កាលពីថ្ងៃទី១៥និង១៧ខែធ្នូ ដែលបណ្តាលឲ្យមនុស្ស៣០នាក់មានហានិភ័យខ្ពស់នៃការឆ្លង ហើយមនុស្ស២១នាក់មានហានិភ័យទាប។
ករណី អូមីក្រុង ទី២ និងទី៣ គឺជាស្ត្រីអាយុ៤០ឆ្នាំ និងបុរសអាយុ ៥៨ឆ្នាំ ដែលវិលត្រឡប់មកពីប្រទេសដាណឺម៉ាក ហើយបានទៅរស់នៅក្នុងស្រុក Kap Choeng ដែលបណ្តាលឲ្យមនុស្ស ១៩នាក់មានហានិភ័យខ្ពស់នៃការឆ្លង និងមនុស្ស២នាក់មានហានិភ័យទាប។
គួរបញ្ជាក់ថា ករណីជំងឺកូវីដ១៩សរុបនៅក្នុងខេត្តនេះ មានចំនួន ១៨,៩៤៤ ករណី ហើយមានអ្នកស្លាប់ ៨០ នាក់ ខណៈអ្នកជំងឺ ១៨,៧៦៩ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បាងកក គ្រោងចាក់វ៉ាក់សាំងដូសទី ៤ លើក្រុមមនុស្ស ២ ប្រភេទ ការពារ Omicron
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»