ព័ត៌មានអន្ដរជាតិ
តាលីបង់ហាមស្ត្រីធ្វើដំណើរម្នាក់ឯងផ្លូវឆ្ងាយ
រដ្ឋាភិបាលតាលីបង់បានចេញបំរាមលើស្ត្រីធ្វើដំណើរផ្លូវឆ្ងាយម្នាក់ឯងទាល់តែមានបុរសជាសាច់ញាតិអមដំណើរជាមួយទើបអនុញ្ញាតឲ្យធ្វើដំណើរ។
បំរាមដែលបានចេញកាលពីថ្ងៃអាទិត្យគឺជាបំរាមថ្មីបំផុតមួយទៀតលើសិទ្ធិសេរីភាពរបស់ស្ត្រីអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមឥស្លាមជ្រុលនិយមបានកាន់កាប់អំណាចកាលពីខែសីហា។
សាលាអនុវិទ្យាល័យភាគច្រើននៅតែបន្តបិទទ្វារសម្រាប់ក្មេងស្រីចូលរៀន ខណៈស្ត្រីភាគច្រើនបំផុតត្រូវបានហាមទៅធ្វើការ។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា ការរឹតបន្តឹងបន្ថែមទៀតលើស្ត្រីប្រៀបដូចជាស្ត្រីជាអ្នកទោស។
លោក Heather Barr សហនាយកអង្គឃ្លាំមើលសិទ្ធិមនុស្សខាងលើនេះបាននិយាយថា បទបញ្ជានេះគឺបិទឱកាសសម្រាប់ស្ត្រីភេទចំពោះការផ្លាស់ទីដោយសេរី ឬអាចដើម្បីភៀសខ្លួន ប្រសិនបើពួកគេប្រឈមនឹងហិង្សានៅផ្ទះ។
សេចក្តីណែនាំចុងក្រោយបំផុតនេះដែលត្រូវបានចេញដោយក្រសួងលើកកម្ពស់គុណធម៌ និងបង្ការបាបកម្មរបស់តាលីបង់បាននិយាយថា ការធ្វើដំណើររបស់ស្ត្រីដែលមានចម្ងាយចាប់ពី៧២គីឡូម៉ែត្រត្រូវតែមានបុរសជាសាច់ញាតិទៅជាមួយ។
អ្នកស្រី Fatima ជាស្ត្រីមេផ្ទះម្នាក់នៅទីក្រុងកាប៊ុលបាននិយាយថា ៖«ខ្ញុំពិតជាមានអារម្មណ៍ពិបាកចិត្តណាស់។ ខ្ញុំមិនអាចចេញក្រៅដោយឯករាជ្យបាន។ ប្រសិនបើខ្ញុំ ឬកូនខ្ញុំឈឺ ហើយប្តីមិននៅ តើខ្ញុំគួរធ្វើយ៉ាងណា?
អ្នកស្រីបន្ថែមថា ៖«តាលីបង់បានដណ្តើមយកសុភមង្គលពីពួកយើង…ខ្ញុំបានបាត់បង់ទាំងឯករាជ្យភាព និងសេចក្តីសុខ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី