Connect with us

ព័ត៌មានអន្ដរជាតិ

រំភើបពេក រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសសម្រក់ទឹកភ្នែកពេលឃើញមនុស្សដំបូងចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock និយាយថា គាត់បានស្រក់ទឹកភ្នែកនៅពេលឃើញលោកយាយ Margaret Keenan ទទួលបានការចាក់វ៉ាក់សាំងនៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Boris Johnson បានបង្ហោះ Twitter ថា “ថ្ងៃនេះការចាក់វ៉ាក់សាំងដំបូងបង្អស់នៅចក្រភពអង់គ្លេសប្រឆាំងនឹងជំងឺកូវីដ១៩បានចាប់ផ្តើមហើយ។ សូមថ្លែងអំណរគុណដល់ NHS របស់យើង, ដល់អ្នកវិទ្យាសាស្ត្រទាំងអស់ដែលបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះ, ដល់អ្នកស្ម័គ្រចិត្តទាំងអស់និងដល់អ្នកគ្រប់គ្នាដែលបានអនុវត្តតាមច្បាប់ដើម្បីការពារអ្នកដទៃ។ យើងនឹងយកឈ្នះវាជាមួយគ្នា”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា លោកសង្ឃឹមថាអ្នកនៅតាមមណ្ឌលសុខភាពនឹងចាប់ផ្តើមទទួលថ្នាំបង្ការមុនថ្ងៃបុណ្យណូអែល។ លោកបានប្រាប់ Sky News ថា “យើងអាចធ្វើបានលឿនបើវាមានសុវត្ថិភាព”។

លោក Hancock ក៏បានជំរុញឲ្យប្រជាជនបន្តគោរពតាមវិធានការរឹតត្បិតផងដែរបើទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ។

លោកបានប្រាប់ទូរទស្សន៍ Sky News ថា “វាជាដំណឹងដ៏អស្ចារ្យដែលយើងគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានទទួលការអនុញ្ញាតបែបនេះនិងអាចចាប់ផ្តើមកម្មវិធីនេះបានហើយនៅពេលមនុស្សដែលងាយរងគ្រោះដោយជំងឺកូវីដ១៩ត្រូវបានចាក់វ៉ាក់សាំង នៅពេលនោះយើងអាចដកការរឹតត្បិតបាន យើងគិតថាអាចនៅនិទាឃរដូវ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោកយាយអាយុ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេក្នុងលោកដែលទទួលបានវ៉ាក់សាំងកូវីដនៅ អង់គ្លេស

ចុចអាន៖ Sinovac Biotech បង្កើតលទ្ធភាពផលិតវ៉ាក់សាំងទ្វេដង ដល់​ទៅ ៦០០លានដូសក្នុងមួយឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម