Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ​បង្ខំ​ឲ្យ​លុប​ចោលជើង​ហោះ​ហើរ​ប្រមាណ​៨ពាន់​ទូទាំងពិភពលោក

បានផុស

នៅ

ជើង​ហោះ​ហើរ​ប្រមាណ​​៣​០០០​ត្រូវ​បាន​លុប​ចោល​​នៅ​សហរដ្ឋ​អាមេរិក​បណ្តាល​មក​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron កំពុង​រាត​ត្បាត​ខ្លាំង។ នេះ​បើ​យោង​តាមវេបសាយ​តាម​ដាន​​អាកាសចរណ៍ FlightAware។

ចំណែក​នៅ​ប្រទេស​​អង់គ្លេស​ជើង​ហោះ​ហើរ​ចំនួន​​១៤២៦៩​​ត្រូវ​បាន​ពន្យារ​ពេល​នៅ​​​ថ្ងៃ Boxing Day ដែល​ជា​សប្តាហ៍​​នៃ​ការ​ប្រកួត​លីគ​បាល់ទាត់​អង់គ្លេស​សម្រុក​​​ខ្លាំង​នា​ចុង​ឆ្នាំ ហើយ​ជើង​ហោះ​ចំនួន​ ៣០៩៩​ត្រូវ​បាន​លុប​ចោល ក្នុង​នោះ​ជើង​ហោះ​ហើរ​១៣៦៩​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិល​មិញ វេលា​ម៉ោង​២:៣០​នាទី​ព្រឹក ម៉ោង​ក្នុង​ស្រុក ជើង​ហោះ​ហើរ​ចំនួន​១១៧៦​ត្រូវ​បាន​លុប​ចោល​ទូទាំង​ពិភព​លោក​ ហើយ​ក្នុង​នោះ​មាន​២៦៨​​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ណូអែល​​គឺ​ជា​ពេល​វេលា​ធ្វើ​ដំណើរ​ខ្ពស់​បំផុត ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ការ​រាល​ដាល​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ទូទាំង​ពិភព​លោក​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ Delta បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ៖«អាកាស​ធាតុ​ត្រជាក់ខ្លាំង​នៅ​ផ្នែក​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក និង​វីរុស Omicron នៅ​តែ​បន្ត​ប៉ះ​ពាល់​​ដល់​​កម្មវិធី​​ហោះ​ហើរ​ចុង​សប្តាហ៍របស់​ក្រុម​ហ៊ុន Delta។

ពួក​គេ​បន្ថែម​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​បាន​កំពុង​ធ្វើ​ការ​ដើម្បី​ផ្លាស់​ប្តូរ​ផ្លូវ និង​ជំនួស​យន្តហោះ​ក៏​ដូច​ជា​ក្រុម​ការ​ងារ​បើក​បរ​ដើម្បី​ទទួល​អតិថិជន​ទៅ​តាម​កន្លែង​ដែល​ពួក​គេ​ត្រូវ​ការ​ឲ្យ​បាន​លឿន​តាមដែល​អាច​ទៅ​រួច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ msn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ

កីឡា២០ នាទីutes មុន

គ្រូ Man United រកឃើញគ្រាប់ពេជ្រថ្មីម្នាក់ទៀត ក្រោយ​ស្មើ Arsenal យប់​មិញ

ព័ត៌មានជាតិ២៦ នាទីutes មុន

កសិដ្ឋាននៅខេត្តព្រះសីហនុ​ សាកល្បង​ដាំ​ទំពាំង​​​បាយជូរ និង​បន្លែ​​ផ្លែឈើចម្រុះ​​គ្មានប្រើ​សារជាតិគីមី

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់ សិទ្ធិ សេរីភាពនារី ក្នុងស្ថាប័ននីមួយៗ មិនអាចខ្វះបានឡើយ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

រឿងរ៉ាវតារាចម្រៀងស្រីម្នាក់ ត្រូវហ្វេនរោគចិត្ត ចាក់៦១កំបិត សំណាងនៅមានជីវិត

Sokha Hotels

ព័ត៌មានពេញនិយម