ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់អត់ផ្ទះ និងស្រេកឃ្លានពីព្យុះទីហ្វុងនៅហ្វីលីពីន
នៅថ្ងៃបុណ្យណូអែល មនុស្សម្នានាំគ្នាសប្បាយរីករាយនឹងរៀបចំពិធីកម្សាន្ត ប៉ុន្តែបុរសឈ្មោះ Jay Lacia មិនបានរៀបចំពិធីដូចឆ្នាំមុនៗទេ។ អ្វីដែលគាត់ចង់បាននៅឆ្នាំនេះមានអាហារបរិភោគគ្រប់គ្រាន់ និងកន្លែងស្នាក់នៅ។

បុរសអាយុ២៧ឆ្នាំរស់នៅទីក្រុង Surigao ភាគខាងជើងប្រទេសហ្វីលីពីនដែលទទួលរងការវាយប្រហារពីព្យុះទីហ្វុងដ៏អាក្រក់បាននិយាយថា ៖«រាល់ឆ្នាំយើងតែងតែរៀបចំពិធីអបអរបុណ្យណូអែល តែឥឡូវនេះមិនអាចទេ»។
ជាងមួយសប្តាហ៍ បន្ទាប់ពីព្យុះទីហ្វុង Rai ដែលបានវាយប្រហារប្រទេសហ្វីលីពីន Lacia បានឈប់សង្គ្រោះអ្វីដែលសេសសល់ពីផ្ទះរបស់គាត់ដែលខូចខាតទៀតហើយ។ គ្មានផ្ទះណាមួយអាចឈរនៅល្អដូចមុនទៀតទេក្នុងភូមិរបស់គាត់ទាំងមូលជិតកោះ Dinagat។

Lacia បាននិយាយថា ៖«អ្វីៗបានបាត់បង់អស់ហើយ រាប់ទាំងផ្ទះខ្ញុំ។ ទាំងដំបូល ទាំងតួផ្ទះធ្វើពីឈើខូចទាំងអស់»។
គ្មាននរណាម្នាក់រំពឹងពីព្យុះទីហ្វុង Rai បានផ្ទុះឡើងវាយប្រហារភូមិប្រជុំកោះកាលពីថ្ងៃទី១៦ ខែធ្នូទេ។ វាជាព្យុះទីហ្វុងអាក្រក់បំផុតវាយប្រហារហ្វីលីពីននៅឆ្នាំនេះដែលបានសម្លាប់មនុស្សជិត៤០០នាក់ និងបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង។
តាមពិតទៅហ្វីលីពីនបានជួបគ្រោះព្យុះទីហ្វុងជាច្រើនលើកហើយឆ្នាំនេះ ប៉ុន្តែវិបត្តិអាកាសធាតុបានបង្កជាព្យុះវាយប្រហារខ្លាំងៗលើសពីមុន ដែលបន្សល់ទុកជនរងគ្រោះកាន់តែក្រីក្រច្រើនឡើងរបស់ប្រទេសនេះ។

ក្រុមគ្រួសារផ្សេងៗដូចជាគ្រួសាររបស់ Lacia ដែរគឺបាត់បង់អ្វីៗទាំងអស់។ ឥឡូវនេះ ពួកគេប្រឈមមុខនឹងកិច្ចការដែលមិនអាចទៅរួចដើម្បីធ្វើផ្ទះសម្បែងឡើងវិញ បើសូម្បីតែអាហារបរិភោគក៏មិនគ្រប់គ្រាន់ផង។
បុរសនេះនិយាយថា ៖«យើងគិតថា យើងមានសុវត្ថិភាព ពីព្រោះយើងបានចងផ្ទះហើយ។ យើងបានគិតថា យើងចងគ្រប់គ្រាន់ដែលផ្ទះមិនអាចដួលរលំបាន។ ជាអកុសល វាមិនគ្រប់គ្រាន់ទេ»។
មនុស្សជិត៤លាននាក់នៅទូទាំងទីប្រជុំជនជាង៤០០បានទទួលរងប៉ះពាល់ដោយព្យុះទីហ្វុង Rai។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយហានិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC)។
មនុស្សជាងកន្លះលាននាក់នៅតែជម្លៀសខ្លួនដោយគ្មានផ្ទះសម្បែងកាលពីចុងសប្តាហ៍កន្លងទៅនេះដែលជាឱកាសនៃថ្ងៃឈប់សម្រាកបុណ្យណូអែល។

លោក Jerome Balinton ប្រធានអង្គការមនុស្សធម៌ Save the Children បាននិយាយថា ៖«ក្រុមគ្រួសារច្រើនណាស់មិនមានអ្វីសោះ។ ក្នុងពិធីបុណ្យណូអែល ពួកគេដាក់ភ្លើង និងបទចម្រៀងទៅកន្លែងខូចខាត មណ្ឌលជម្លៀសសើម។ ពួកគេគ្មានធ្វើអ្វី ក្រៅពីបួងសួងឲ្យរស់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ