ព័ត៌មានអន្ដរជាតិ
Breaking News! ទីបំផុត វៀតណាម រកឃើញករណី Omicron ជាលើកដំបូង
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសនៅថ្ងៃអង្គារនេះថា មនុស្សម្នាក់ដែលមកដល់ទីក្រុងហាណូយពីចក្រភពអង់គ្លេសត្រូវបានបញ្ជាក់ថាឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron ពោលជាករណីដំបូងរបស់ប្រទេសវៀតណាម ។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Truong Son បាននិយាយថា អ្នកឆ្លងរូបនោះបានមកដល់កាលពី ៩ ថ្ងៃមុន ហើយឥឡូវនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យយោធា ១០៨ ។
លោក Son បានថ្លែងថា អ្នកឆ្លងបានចុះចតនៅអាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយនៅថ្ងៃទី ១៩ ខែធ្នូ ហើយបានធ្វើតេស្តឃើញមានផ្ទុកកូវីដ ១៩ ខណៈក្រសួងសុខាភិបាលក៏បានជូនដំណឹងអំពីករណីនេះទៅរដ្ឋាភិបាលរួចហើយផងដែរ ។

ក្រសួងបាននិយាយថា ក្រោយមកលំដាប់ហ្សែននៅថ្ងៃទី ២០ ខែធ្នូ និងថ្ងៃទី ២១ ខែធ្នូ បានបញ្ជាក់ថា ករណីវិជ្ជមានរបស់អ្នកឆ្លងរូបនោះគឺជាវីរុសបំប្លែងខ្លួន Omicron ឬ B.1.1.529 ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ