Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​វៀតណាម ស្ម័គ្រចិត្ត​ចូល​រួមតេស្ត​វ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក

បានផុស

នៅ

ក្រោយ​ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​តេស្ត​វ៉ាក់សាំង​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​ទៅ​លើ​មនុស្ស ចាប់​ពី​ថ្ងៃ ១០ ដល់ថ្ងៃ ១២ ធ្នូ ឆ្នាំ២០២០ មាន​ពលរដ្ឋ​វៀតណាម​ជាច្រើន បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​ចាក់​សាកល្បង​វ៉ាក់សាំង​លើ​មនុស្ស​ដំណាក់​កាល​ទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nguyen Ngo Quang អនុប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការបំពាក់​បំប៉ន នៃ​ក្រសួង​សុខាភិបាល​វៀតណាម បាន​និយាយថា ក្រសួង​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ចូល​រួម​ក្នុង​ការ​ធ្វើ​តេស្ត​នៅ​ពេល​នេះ។ ​

សម្រាប់​ដំណាក់​កាល​ទី១ វៀតណាម នឹង​តេស្តវ៉ាក់​សាំង​ប្រឆាំង​កូវីដ ១៩ អភិវឌ្ឍដោយ​ខ្លួន​ឯង​លើ​អ្នក​ស្ម័គ្រ​ចិត្តចន្លោះ​ពី ៤០-៦០ នាក់ និង​ប្រមាណ ៦០០នាក់​បន្ថែម​ទៀត​នៅ​ដំណាក់​កាល​ទី២។

លោក Do Tuan Dat ប្រធាន​ក្រុមហ៊ុនផលិត​វ៉ាក់សាំង​ធំបំផុតទី១ នៅវៀតណាម VABIOTECH ដែល​ជាក្រុមហ៊ុ​នស្ថិត​ក្រោយ​​ក្រសួង​សុខាភិបាល បាននិយាយ​ថា ការ​ធ្វើ​តេស្ត​លើ​សត្វ​កណ្តុរបង្ហាញ​ថា វ៉ាក់សាំង​របស់ខ្លួន​គឺ​អាច​ដាស់​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ខ្លាំង​ឡើង ក្រោយ​ការ​ចាក់​លើក​ទី២ ចន្លោះ​ពេល​ ២១ថ្ងៃ។

ទូទាំង​ប្រទេស​វៀតណាម គឺ​មាន​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​សរុប​ដល់​ទៅ ៤ កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ខណៈ​ក្រុមហ៊ុន និង​អង្គការវេជ្ជសាស្ត្រទាំង​អស់ សុទ្ធ​តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Saigon Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យ ជំរុញមន្ត្រីមណ្ឌលសុខភាព និងពេទ្យបង្អែក ខិតខំស្រូបយកអ្នកជំងឺឱ្យបានច្រើន កាត់បន្ថយការកកស្ទះតាមពេទ្យថ្នាក់ជាតិ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ជួបរឿងអាស្រូវផ្លូវច្បាប់ យីហោមួយត្រៀមប្ដូរ Thuy Tien ជំនួសម្ចាស់មកុដបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ វិញ

កីឡា៨ នាទីutes មុន

កម្មវិធី​ហ្វឹក​ហាត់​​បាល់ទាត់ សម្រាប់​កូន​ៗ​ក្នុង​ឱកាស​​​សម្រាក​ពី​ការ​សិក្សា

កីឡា១៥ នាទីutes មុន

លោក​ Gela Shekiladze៖​ ដូច​ការ​គិត​មុន​ប្រកួត​ថាមិន​ងាយ​ស្រួល​ក្នុង​ការ​លេង​ ឬ​យក​ឈ្នះ​កម្ពុជា​ទេ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាល្លឺម៉ង់​គ្រោង​បង្កើន​ទ័ព​បន្ថែម​ចំនួន ​៦០ ០០០​នាក់ ដើម្បី​បំពេញ​តាម​តម្រូវការ​ណាតូ

Sokha Hotels

ព័ត៌មានពេញនិយម