ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត ផ្ទុះការឆ្លង អូមីក្រុង ក្នុងសហគមន៍
នៅថ្ងៃអង្គារទី២៨ខែធ្នូនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី កំពុងធ្វើការតាមដានទំនាក់ទំនង បន្ទាប់ពីបានរកឃើញករណីដំបូងនៃវីរុសកូវីដបំប្លែងខ្លួនប្រភេទ អូមីក្រុង នៅក្នុងសហគមន៍។

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោកស្រី Siti Nadia Tarmizi បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីដែលបានបញ្ជាក់ជាលើកដំបូងនេះគឺបុរសអាយុ៣៧ឆ្នាំ មកពីទីក្រុង Medan ហើយបានចូលភោជនីយដ្ឋានមួយនៅក្នុងសង្កាត់ពាណិជ្ជកម្ម ទីក្រុងហ្សាការតាកាលពីដើមខែនេះ។
បុរសរូបនោះមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬទាក់ទងជាមួយអ្នកធ្វើដំណើរអន្តរជាតិទេនាពេលថ្មីៗនេះ។ គាត់មានរោគសញ្ញា ហើយកំពុងធ្វើចត្តាឡីស័កក្នុងមន្ទីរពេទ្យក្រុង ហ្សាការតា។

គិតត្រឹមពេលនេះ មានការឆ្លងមេរោគ អូមីក្រុង ចំនួន៤៧ករណីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនជាករណីនាំចូល។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទីបួនលើពិភពលោក បានទទួលរងនូវការផ្ទុះកូវីដដ៏អាក្រក់បំផុតមួយនៅក្នុងទ្វីបអាស៊ី ពោលគឺមានអ្នកឆ្លងជាង ៤.២លានករណី និងស្លាប់១៤៤,០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ