ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅអាមេរិក គ្មានអ្នករស់ (មានវីដេអូ)
យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ក្នុងសង្កាត់មួយនៅជិតតំបន់ El Cajon កាលពីយប់ថ្ងៃចន្ទ (ពេលវេលានៅអាមេរិក) ដែលបណ្តាលឲ្យមនុស្សស្លាប់ទាំងអស់ ទោះគេមិនទាន់បញ្ជាក់អំពីចំនួនជាក់លាក់ក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/11395870_122721-kabc-RAW-el-cajon-jet-crash-STRINGER-CC-vid-1024x576.jpg)
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ នៅជិតប្លុកលេខ១,២០០ ក្នុងសង្កាត់ Bostonia។
តំបន់នេះស្ថិតនៅចម្ងាយប៉ុន្មានម៉ាយល៍ប៉ុណ្ណោះ នៃប៉ែកខាងកើតអាកាសយានដ្ឋាន Gillespie Field ជាកន្លែងដែលយន្តហោះត្រូវចុះចត។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/11396165_122721-kabc-11pm-jet-crashes-vid-CC-vid-1024x576.jpg)
មន្ត្រីមកពីអង្គភាពនានា បានធ្វើដំណើរភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីឆ្លើយតបនិងជួយសង្គ្រោះ។
នាយកដ្ឋានតម្រួតបាននិយាយថា “យើងមិនបានរកឃើញអ្នកនៅរស់រានមានជីវិតឡើយ។ ពេលនេះ យើងមិនមានព័ត៌មានថា យន្តហោះនេះមកពីណា ឬមានមនុស្សប៉ុន្មាននាក់ជិះក្នុងនោះទេ។ យើងនឹងជូនព័ត៌មានបន្ថែមនាពេលក្រោយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC7
ចុចអាន៖ អ្នកជំនួញអាមេរិកដែលទើបទៅកាន់លំហអាវកាសខែមុនស្លាប់ដោយធ្លាក់យន្តហោះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?