Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធសុខាភិបាល រងគ្រោះ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃអង្គារទី២៨ខែធ្នូថា វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធថែទាំសុខភាពរងគ្រោះ ថ្វីបើការសិក្សាដំបូងបង្ហាញថា វីរុសនេះបណ្តាលឲ្យមានជំងឺស្រាលជាងមុនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងនៃករណីជំងឺកូវីដ១៩​ បានបង្កការបំផ្លិចបំផ្លាញនៅជុំវិញពិភពលោក ដោយប្រទេសជាច្រើនកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងការដាក់វិធានការរឹតត្បិតផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងការរីករាលដាលនៃមេរោគ។

ការកើនឡើងករណីឆ្លងនៅក្នុងប្រទេសជាច្រើន គឺត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង។

WHO បានព្រមានប្រឆាំងនឹងការសប្បាយភ្លេចខ្លួន បើទោះបីជាការរកឃើញបឋមបង្ហាញថា អូមីក្រុង អាចនាំឲ្យមានជំងឺស្រាលជាងវីរុសបំប្លែងខ្លួនផ្សេងៗក៏ដោយ។

Catherine Smallwood អ្នកគ្រប់គ្រងបញ្ហាកូវីដរបស់ WHO ប្រចាំនៅអឺរ៉ុបបានព្រមានថា “ថ្វីបើស្រាលក៏ពិតមែន ប៉ុន្តែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃ អូមីក្រុង ក៏នឹងនៅតែបណ្តាលឲ្យមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យយ៉ាងច្រើន ជាពិសេសក្នុងចំណោមក្រុមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ហើយបណ្តាលឲ្យមានការរំខានយ៉ាងទូលំទូលាយដល់ប្រព័ន្ធសុខាភិបាល និងសេវាកម្មសំខាន់ៗផ្សេងទៀត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ហេតុផលមួយ អូមីក្រុង អាចធ្វើឲ្យ ដែលតា បាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម