Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរ ១​ថ្ងៃ អាមេរិក​ឆ្លង​កូវីដ​ថ្មីជាង​កន្លះ​លាន​នាក់ បារាំង និងអង់គ្លេសជាងសែននាក់

បានផុស

នៅ

ប្រទេស​បារាំង​មាន​ករណី​ឆ្លង​កូវីដ​-១៩​ចំនួន​ ១៧៩ ៨០៧​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​​ក្រោយ​គិត​ត្រឹម​ថ្ងៃ​អង្គារ៍ ទី​២៨ ខែ​មិថុនា ម្សិល​មិញ​ដែល​នេះ​​ជា​ចំនួន​ឆ្លង​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​​ទូទាំង​ពិភព​លោក ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​ឆ្លង​ច្រើន​បំផុត​រហូត​ដល់​ជាង​កន្លះ​លាន​នាក់។

វា​ជា​ចំនួន​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​នៅ​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​​តាម​ទិន្នន័យ​ពី Covidtracker.fr។ ចាប់​តាំង​ពី​កូវីដបាន​ចាប់​ផ្តើម​ឡើង មាន​តែ​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា​​ដែល​មានអ្នក​ឆ្លង​ប្រចាំ​​ថ្ងៃ​លើស​២​សែន​នាក់។ កាល​ពី​ថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​​មាន​ករណី​ឆ្លង​ថ្មី​​ជាង​៥០៥០០០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃចន្ទ ទី​២៧ ខែ​ធ្នូ សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​កូវីដថ្មី​​ក្នុង​មួយ​ថ្ងៃ​ចំនួន ​៥៤៣ ៤១៥​នាក់ បន្ទាប់​ពីកាល​ពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​ធ្នូ​មាន​ករណី​ឆ្លង​ចំនួន ​១៨៩ ៧១៤​នាក់។

ចំណែក​នៅ​ចក្រភព​អង់គ្លេសវិញ​មាន​ករណី​ឆ្លង​កូវីដថ្មី ១២៩ ​៤៧១​នាក់ ប៉ុន្តែ​​ទិន្នន័យ​នេះ​មិន​ត្រូវ​បាន​រាប់​បញ្ចូលអ្នក​ឆ្លង​នៅ​ប្រទេស​ស្កុតឡេន និងអៀរឡង់ខាងជើង​ឡើយ​ដោយ​សារ​របាយការណ៍​ខុស​គ្នា​កំឡុង​​ពេល​ពិធី​បុណ្យ​ណូអែល។

កំណត់​ត្រា​ខ្ពស់​បំផុតរបស់​បារាំង​មាន​ ១០៤ ៦១១​នាក់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ចំនួនខ្ពស់​បំផុត ​​៨៦ ៨៥២​នាក់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ដែល​មាន​ន័យ​ថា បារាំង​មាន​អ្នក​ឆ្លង​ថ្មី​ជាប់​កំណត់​ត្រា​លើស​៩​ម៉ឺន​នាក់​ពីរ​ថ្ងៃ​ជាប់​គ្នា​មុន​ពេល​ដាច់​សប្តាហ៍​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម