Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ អុកឡុកពិភពលោក ៣ ឆ្នាំហើយ តែប្រទេស ៤ នេះនៅតែគ្មាន ករណីឆ្លងសូម្បីមួយ

បានផុស

នៅ

បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្តវាយលុកពិភពលោកយ៉ាងខ្លាំងក្លា ហើយការរីករាលដាលរបស់វានៅតែបន្តការព្រួយបារម្ភ ។ ប៉ុន្តែវា​ស្ទើរតែ​ពិបាក​នឹង​ជឿ​ថា ប្រទេស​ខ្លះ​នៅ​តែ​មិន​ទាន់​មាន​ករណី​ឆ្លងជំងឺ​កូវីដ ១៩ ទោះមានវីរុសបំប្លែងខ្លួនកាចសាហាវជាច្រើនកំពុងកើតមានឡើងក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ មានតែប្រទេស ៤ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី ។ ក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។

១. ប្រទេសកូរ៉េខាងជើង ទ្វីបអាស៊ី មានប្រជាជន ២៥,៧៧៨,៨១៦ នាក់

ប្រទេសកូរ៉េខាងជើង បានរាយការណ៍អំពីករណីសង្ស័យលើកដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ។ បន្ទាប់មកវាត្រូវបានបញ្ជាក់ថា នេះមិនមែនជាករណីឆ្លងកូវីដទេ។

ទន្ទឹមនោះ កូរ៉េខាងជើង គឺជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន ។

ក្នុងនាមជាប្រទេសជិតខាងរបស់ចិន, កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ហើយមិនបានបើកឡើងវិញទេ ចាប់តាំងពីពេលនោះមក ។ បន្ទាប់មក ខ្លួនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលចូលមកក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល ១ ខែ ឬ ២ ខែផងដែរ ។

២. ប្រទេស​តួកម៉េនីស្ថាន ទ្វីបអាស៊ី មានប្រជាជន ៦,០៣១,២០០ នាក់

តួកម៉េនីស្ថាន គឺជាប្រទេសមួយនៅអាស៊ីកណ្តាល ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលសុទ្ធតែជាប្រទេសរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ ១៩ ។

ព្រំដែនគោកភាគច្រើនត្រូវបានបិទ ហើយនៅដើមខែកុម្ភៈ តួកម៉េនីស្ថាន បានលុបចោលជើងហោះហើរជាច្រើន និងជើងហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិន ។

៣. ប្រទេសទូវ៉ាលូ ទ្វីបអូសេអានី មានប្រជាជន ១១,៧៩៣ នាក់

ក្នុងនាមជាប្រទេសកោះដែលមិនសូវមានអ្នកទៅលេង ទួវ៉ាលូបានទទួលភ្ញៀវទេសចរតិចជាង ២០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ នេះប្រហែលជាជំនួយដ៏ធំ ក្នុងការការពារការផ្ទុះឡើងនៅក្នុងប្រទេសនេះដែលមានប្រជាជនតិចបំផុត ។

៤. ប្រទេសណូរូ ទ្វីបអូសេអានី មានប្រជាជន ១០,៨២៣ នាក់

ណារូ ដែលជាប្រទេសតូចមួយ អ្នកអាចដើរជុំវិញបានក្នុងរយៈពេលមួយថ្ងៃ ក៏អាចការពារមិនឲ្យមេរោគឆ្លងចូលបានដែរ ។ រួមជាមួយទួវ៉ាលូ ប្រទេសកោះនេះ ជាប់កំណត់ត្រាថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកទស្សនាតិចបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Koryo Group

ចុចអាន ៖ ហេតុផលមួយ អូមីក្រុង អាចធ្វើឲ្យ ដែលតា បាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម