ព័ត៌មានអន្ដរជាតិ
តំណាងរាស្រ្តហ្ស៊កដានី ផ្ទុះជម្លោះ វាយគ្នាផ្អើលសភា ពេលកំពុងប្រជុំ
ការវាយតប់គ្នា បានផ្ទុះឡើងនៅក្នុងសភាហ្ស៊កដានី អំឡុងពេលការជជែកដេញដោល អំពីកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលក៏ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ Al-Mamlaka ផងដែរ។

តំណាងរាស្រ្តជាច្រើនរូប បានពិភាក្សាគ្នាលើសេចក្តីព្រាងវិសោធនកម្ម ស្តីពីសិទ្ធិស្មើភាពរវាងស្រ្តីនិងបុរស នៅក្នុងរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី២៨ខែធ្នូ។
ប៉ុន្តែសមាជិកសភាមានកំហឹងបានស្រែកថា វាគ្មានប្រយោជន៍ទេ អំឡុងពេលនៃការជជែកដេញដោលដ៏ក្តៅគគុកក្នុងសភាតំណាងរាស្រ្តនៅរដ្ឋធានី Amman របស់ប្រទេសហ្ស៊កដានី។

ឃ្លីបខ្លី ដែលត្រូវបានគេមើលជាង ៦០,០០០ដងនៅលើ Twitter មួយនេះ បានបង្ហាញពីសមាជិកសភា ដាល់និងវាយគ្នាទៅវិញទៅមក ថែមទាំងជេរប្រទេចគ្នាទៀតផង។
ជម្លោះរវាងលោក Suleiman Abu Yahya និង Abdul Karim Dughmi បានធ្វើឲ្យសភាជ្រួលច្របល់។ លោក Abu Yahya បានចោទប្រកាន់លោក Dughmi ថា មិនចេះអ្វីសោះ ហើយអះអាងថា គាត់មិនដឹងអ្វីទេ។

ជាការឆ្លើយតប លោក Dughmi បាននិយាយទាំងកំហឹងថា “បិទមាត់ ហើយចាកចេញពីសភាទៅ”។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសក្នុងអំឡុងពេលជម្លោះនេះទេ៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តំណាងរាស្រ្ត បូលីវី ឈ្លោះគ្នាវាយបោចសក់ ផ្អើលពេញសភា (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ