ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានថា តេស្តរហ័សរក អូមីក្រុង អាចចេញលទ្ធផលមិនពិត
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃអង្គារទី២៨ខែធ្នូថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង ទំនងជាចេញលទ្ធផលអវិជ្ជមានមិនពិត។
ដំណឹងនេះកើតឡើងស្របពេលដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ FDA បាននិយាយថា ខ្លួនកំពុងសហការជាមួយវិទ្យាស្ថានសុខភាពជាតិ (NIH) ដើម្បីសិក្សាអំពីការធ្វើតេស្តរហ័សតាមផ្ទះ រកវីរុសប្រភេទ អូមីក្រុង។
ទីភ្នាក់ងារនេះនិយាយថា “ទិន្នន័យដំបូងបង្ហាញថា ការធ្វើតេស្តរហ័សអាចរកវីរុសប្រភេទអូមីក្រុងឃើញ ប៉ុន្តែមិនអាចរកឃើញជាក់លាក់១០០%ទេ”។
ទោះបីជាយ៉ាងណាក៏ដោយ FDA មិនបញ្ជាក់ច្បាស់អំពីមូលហេតុទេ តែនិយាយថា ខ្លួននឹងបន្តអនុញ្ញាតឲ្យប្រើប្រាស់ការធ្វើតេស្តរហ័ស ហើយបុគ្គលនានាគួរតែបន្តប្រើប្រាស់វា ដោយអនុលោមតាមការណែនាំ។
ប្រសិនបើមនុស្សម្នាក់ធ្វើតេស្តអវិជ្ជមានជាមួយនឹងការធ្វើតេស្តរហ័ស ប៉ុន្តែគិតថាខ្លួនទំនងជាមានផ្ទុកកូវីដទាំងដោយសារការចេញរោគសញ្ញា ឬការប៉ះពាល់ជាមួយអ្នកឆ្លង ពួកគេនៅតែត្រូវបានណែនាំឲ្យធ្វើតេស្តម៉ាស៊ីនធំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក