ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ពិភពលោកល្បីបំផុតប្រចាំឆ្នាំ២០២១
ក្នុងរយៈពេល១២ខែកន្លងមកនេះ មានរឿងរ៉ាវធំៗជាច្រើនបានកើតឡើង រាប់ចាប់តាំងពីការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងបន្ត។
កម្ពុជាថ្មី សូមសង្ខេបព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២១៖
ប្រធានាធិបតី ហៃទី ត្រូវបានគេធ្វើឃាត
![](https://www.kampucheathmey.com/wp-content/uploads/2021/12/000_9E862C-1024x538.jpg)
នៅខែកក្កដា បុរសមួយក្រុមបានសម្រុកចូលវិមានប្រធានាធិបតីក្នុងប្រទេសហៃទី និងធ្វើឃាតលោកប្រធានាធិបតី Jovenel Moise។
ប៉ុន្មានខែមុនពេលគាត់ស្លាប់ លោក Moise បានចាប់ផ្តើមចងក្រងបញ្ជីអ្នកជំនួញ និងឥស្សរជននយោបាយហៃទីដ៏មានឥទ្ធិពល ដែលជាប់ពាក់ព័ន្ធក្នុងបណ្តាញជួញដូរគ្រឿងញៀន។
លោកប្រធានាធិបតី បានចាត់វិធានការជាច្រើនដើម្បីប្រឆាំងគ្រឿងញៀន និងអ្នករត់ពន្ធអាវុធ។ មន្ត្រីខ្លះគិតថា គាត់ត្រូវគេសម្លាប់ដោយសារតែរឿងនេះ។
អំពើហិង្សា អ៊ីស្រាអែល-ហ្គាហ្សា
![](https://www.kampucheathmey.com/wp-content/uploads/2021/12/000_14W5LI-1024x640-1.jpg)
ជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងជាថ្មីម្តងទៀត ហើយក្លាយជាអំពើហិង្សាដ៏អាក្រក់បំផុតមួយរវាង ហ្គាហ្សានិងអ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំ លើជ្រោយហ្គាហ្សា ដែលអូសបន្លាយពេល១១ថ្ងៃ។ ក្នុងអំឡុងពេលនោះ ពួកគេបានធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំរាប់ពាន់លើកទៅលើតំបន់ឡោមព័ទ្ធតូចមួយ ដែលមានប្រជាជន២ លាននាក់រស់នៅ។
ការវាយប្រហារនោះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន២៥៤នាក់ បំផ្លាញលំនៅដ្ឋានរាប់ពាន់ខ្នង និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។
រដ្ឋប្រហារនៅមីយ៉ាន់ម៉ា
![](https://www.kampucheathmey.com/wp-content/uploads/2021/12/2021-02-14T000000Z_1749984037_MT1SIPA000IF8TZN_RTRMADP_3_SIPA-USA-scaled-1-1024x683.jpg)
យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារទម្លាក់មេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី។
ការតវ៉ាទ្រង់ទ្រាយធំ កំពុងកើតឡើងនៅទូទាំងប្រទេស ខណៈកងកម្លាំងសន្តិសុខបានបង្រ្កាបដោយបើកការបាញ់ប្រហារទៅលើបាតុករគ្មានអាវុធ ដោយសម្លាប់មនុស្សជាង ១,៣០០នាក់ និងចាប់ខ្លួនជាង ១០០ នាក់។
ក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីរដ្ឋប្រហារមក មេដឹកនាំស៊ីវិលរបស់ប្រទេសនេះ បានប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងតុលាការសម្ងាត់។
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
![](https://www.kampucheathmey.com/wp-content/uploads/2021/12/marck_donbas-1024x682.jpg)
នៅពេលដែលសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៨ មនុស្សជាច្រើនមានការភ័យខ្លាចថា ទីក្រុងមូស្គូអាចនឹងកំពុងរៀបចំការវាយលុកយោធាទ្រង់ទ្រាយធំ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សម្ព័ន្ធមិត្តអាមេរិក អឺរ៉ុប និងអង្គការណាតូ ក៏ដូចជាមន្ត្រីអ៊ុយក្រែន បានព្រមានថា រុស្ស៊ីបានប្រមូលផ្តុំកម្លាំងយោធា និងឧបករណ៍សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាប់អ៊ុយក្រែន។
ការរាតត្បាតនៃជំងឺកូវីដ១៩ជាសកល
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Screen_Shot_2020-04-20_at_1.42.18_PM.png)
ឆ្នាំថ្មីបាននាំមកជាមួយនូវក្តីសង្ឃឹមដ៏អស្ចារ្យ សម្រាប់ការបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩ ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំធេង ប៉ុន្តែមេរោគនៅតែបន្តបំប្លែងខ្លួន ដោយបានសម្លាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។
វីរុសបំប្លែងខ្លួន ដែលតា ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយវានាំឲ្យមានរលកទីពីរនៃករណីកូវីដដ៏ធំនៅក្នុងប្រទេសនានា និងទូទាំងពិភពលោក។
ហើយថ្មីៗនេះ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងបានរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ អូមីក្រុង និងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជាច្រើន។
អាមេរិក ដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថាន
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FL3UTGSZAVGYFJEL46DKDG47SI.jpg)
យន្តហោះយោធាអាមេរិកចុងក្រោយ បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលសម្គាល់ជាការបញ្ចប់សង្រ្គាមដ៏យូរបំផុតរបស់ខ្លួន។
ក្រុមតាលីបង់ បានវាយលុកពាសពេញប្រទេសនេះ ដោយដណ្តើមបានទីក្រុងធំៗទាំងអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈសន្តិសុខអាហ្វហ្គានីស្ថានដែលទទួលការបណ្តុះបណ្តាល និងបំពាក់បំប៉នដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរលាយបាត់អស់។
ប្រជាជនអស់សង្ឃឹម បាននាំគ្នារត់ចេញពីប្រទេស ខណៈក្រុមបះបោរបានដណ្តើមអំណាចមកវិញ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជម្លោះធំៗក្នុងឆ្នាំ២០២០ដែលសឹងតែផ្ទុះសង្គ្រាមលោកលើកទី៣ទៅហើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត