Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងកូវីដថ្មី​ជាប់កំណត់ត្រាជា​សកល​​ក្នុង​ពេល​៧​ថ្ងៃ​ចុង​ក្រោយ

បានផុស

នៅ

ការ​ឆ្លង​កូវីដ​-១៩​បាន​ជាប់​កំណត់​ត្រា​ថ្មី​ខ្ពស់​បំផុត​ទូទាំង​ពិភព​លោក​ក្នុង​រយៈ​ពេល​​៧​ថ្ងៃ​ចុង​ក្រោយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ទី​ភ្នាក់​សារព័ត៌មាន Reuters បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ខណៈ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron រាត​ត្បាត​ខ្លាំង​គ្រប់​គ្រង​លែង​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មធ្យម​មាន​ករណី​ឆ្លង​ថ្មី​ស្ទើរ​តែ​​៩០​ម៉ឺន​នាក់​ត្រូវ​បាន​រក​ឃើញ​​ជា​រៀង​រាល់​ថ្ងៃ​ជុំ​វិញ​ពិភព​លោក​ចន្លោះ​ពី​ថ្ងៃ​ទី​២២​ដល់​២៨ ខែ​ធ្នូ នៅ​ពេល​ប្រទេស​មួយ​ចំនួន​មាន​ករណី​ឆ្លង​ថ្មី​ជាប់​កំណត់​ត្រា​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​ដូច​ជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន​ទៀត​។

ស្ទើរ​តែ​ពីរ​ឆ្នាំ បន្ទាប់​ពី​ប្រទេស​ចិន​រក​ឃើញ​​បវីរុស​កូរ៉ូណា​លើក​ដំបូង​នៅ​ទី​ក្រុង​អ៊ូហាន មេ​រោគ​ឆ្លង​រាត​ត្បាត​ដែល​​​ផ្លាស់​ប្តូរជា​ប្រចាំ​នៅ​តែ​ធ្វើ​ឲ្យ​បំផ្លិច​បំផ្លាញ បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជា​ច្រើន​គិត​ឡើង​ពី​ការ​​វិធាន​ការ​ទប់​ស្កាត់ និង​របៀប​ធ្វើ​តេស្ត​ថ្មី។

បើ​ទោះ​ជា​មាន​ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា វីរុស Omicron ធូរ​ស្រាល​ជាង​​វីរុស​បំប្លែង​ខ្លួន​មុន​ៗ ក៏​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នៃ​មនុស្ស​ដែល​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​​មាន​ន័យ​ថា មន្ទីរ​ពេទ្យ​នៅ​តាម​ប្រទេស​មួយ​ចំនួន​​នឹង​កើន​ឡើង​ចំនួន​អ្នក​ជំងឺ​​ ខណៈ​អាជីវកម្មក៏​វេទនា​ដែរ។

ប្រទេស​បារាំង អង់គ្លេស​ អេស្ប៉ាញ ព័រទុយហ្គាល់ ក្រិក ស៊ីប និង​ម៉ាល់តាមាន​ករណី​ឆ្លង​ជាប់​កំណត់​ត្រា​ថ្មី​​កាល​ពី​ថ្ងៃ​អង្គារ៍ ខណៈ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ជា​មធ្យម​នៅ​​សហរដ្ឋ​អាមេរិក​បាន​ជាប់​កំណត់​ត្រា​ថ្មី​ដល់ ២៥៨ ៣១២​នាក់​ក្នុង​រយៈ​ពេល​​៧​ថ្ងៃ​ចុង​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​ស្រង់​ទិន្នន័យ​របស់ Reuters កាល​ពី​ថ្ងៃ​ពុធ។ ចំនួន​ឆ្លង​ខ្ពស់​បំផុត​ជាមធ្យម​របស់​អាមេរិក​ពី​មុន​គឺ ២៥០ ១៤១​នាក់​កាល​ពី​​ដើម​ខែ​មករា ឆ្នាំ​២០២១។

ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី​ឡើង​ដល់​ជិត​១៨៣០០​នាក់កាល​ពី​ថ្ងៃ​ពុធ​ដែល​ច្រើន​ជាង​មួយ​ថ្ងៃ​មុន​ដែល​មាន​១១៣០០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម