Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​ប្រកាស​បង្កើន​គ្រែ​​​សង្គ្រោះ​បន្ទាន់​សម្រាប់​កូវីដ​៤០០០​ទៀត

បានផុស

នៅ

មន្ទីរ​ពេទ្យ​នៅ​ប្រទេស​អង់គ្លេស​បាន​ស្នើ​​បង្កើត​​ទី​តាំង​សម្រាប់​ដាក់​គ្រែ​សង្គ្រោះ​បន្ទាន់​ប្រមាណ​៤០០០​គ្រែ​ទៀត​ដើម្បី​ដោះ​ស្រាយ​នឹង​វីរុស​បំប្លែង​ខ្លួន​ Omicron ​ដែល​បាន​កំពុង​​រាត​ត្បាត​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​​កូវីដថ្មី​បាន​ជាប់​កំណត់​ត្រា​ដល់​១៨៣០០០​នាក់ ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​មាន​អ្នក​ជំងឺ​កូវីដជាង​១​ម៉ឺន​នាក់​បាន​ចូល​មន្ទីរ​ពេទ្យ​។

សេវាសុខភាព​ជាតិ (NHS) អង់គ្លេស​បាន​បញ្ជាក់​ថា ខ្លួន​បាន​កំពុង​បង្កើត​ទី​តាំង​​លក្ខណៈ​ទំហំ​តូច​ៗ​​ដែល​មួយ​កន្លែង​ៗ​អាច​ដាក់​គ្រែ​បាន​ប្រមាណ​១០០​គ្រែ​នៅ​​តាម​មន្ទីរ​ពេទ្យ​៨​ទូទាំង​ប្រទេស។

សេវាសុខភាព​និយាយ​ថា ខ្លួន​បាន​ស្នើ​​សុំ​រក​កន្លែង​ទំនេរ​ដែល​អាច​ដាក់​គ្រែ​បាន​ដូច​ជា​កន្លែង​ហាត់​ប្រាណ ឬកន្លែង​បង្រៀន​ជា​ដើម។ អ្នក​គ្រប់​គ្រង​ NHS មាន​គោល​បំណង​រៀបចំ​កន្លែង​ដែល​អាច​ដាក់​គ្រែ​ឲ្យ​បាន​ដល់​៤០០០​គ្រែ ដោយ​សារ​តម្រូវ​ការ​កំពុង​កើន​ឡើង​ដែល​អាច​ចាប់​ផ្តើម​ឲ្យ​បាន​សប្តាហ៍​នេះ។

វិធី​សាស្ត្រ​ថ្មី​នឹង​ស្នើ​សុំ​​​ឲ្យ​បង្កើន​សមត្ថភាព​​ដែលជា​ទី​តាំង​​មន្ទីរ​ពេទ្យ​នៅ​ផ្ទាល់​ដី​​ងាយ​ស្រួល​ដល់​បុគ្គលិក​ចេញ​ចូល ចុះ​ឡើង​ធ្វើ​ការ​ពី​កន្លែង​ថ្មី និង​កន្លែង​ចាស់ ហើយ​ស្ថិត​នៅ​ជិត​នឹង​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់។

ការ​ប្រកាស​បង្កើត​ទី​កន្លែង​សង្គ្រោះ​បន្ទាន់​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទិន្នន័យ​ថ្មី​ដែល​អ្នក​ឆ្លង​ប្រមាណ​១០៤៦២​នាក់​បាន​ចូល​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម