ព័ត៌មានអន្ដរជាតិ
២ ឆ្នាំហើយ ទីក្រុងធំៗលើលោកលុបចោលការប្រារព្ធពិធីចូលឆ្នាំសកល ចំពេលផ្ទុះ Omicron មួយទៀត
ដោយសារវីរុសបំប្លែងខ្លួន Omicron ជំរុញអត្រាឆ្លងកូវីដ ១៩ ដល់កម្រិតខ្ពស់បំផុតនៅក្នុងតំបន់ជាច្រើននៃពិភពលោក ហើយទីក្រុងធំៗបានកាត់បន្ថយ ឬលុបចោលព្រឹត្តិការណ៍ចូលឆ្នាំសកលសម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាផងដែរ ។

នេះគឺជាទីក្រុងធំៗមួយចំនួនលើពិភពលោកដែលបានលុបចោល ឬកាត់បន្ថយព្រឹត្តិការណ៍ថ្ងៃទី ៣១ ខែធ្នូនេះ ៖
ទីក្រុង Los Angeles
ព្រឹត្តិការណ៍ធំៗជាច្រើននៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិកត្រូវបានលុបចោល រួមទាំងការរាប់ថយក្រោយនៃថ្ងៃឆ្លងឆ្នាំថ្មីនៅក្នុងបរិវេណ Grand Park ។

ទីក្រុង Seattle
សម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាទីក្រុង Seattle របស់សហរដ្ឋអាមេរិកនឹងមិនមានហ្វូងមនុស្សត្រូវបានអនុញ្ញាតក្នុងកម្មវិធីបាញ់កាំជ្រួចនៅបរវេណ Space Needle នោះទេ ។ មនុស្សអាចមើលនៅលើការផ្សាយផ្ទាល់ជំនួសវិញ ។
ទីក្រុង London

លោក Sadiq Khan អភិបាលក្រុងឡុងដ៍បានប្រកាសកាលពីសប្តាហ៍មុនថា ព្រឹត្តិការណ៍ចូលឆ្នាំសកលនៅទីលាន Trafalgar របស់ចក្រភពអង់គ្លេសត្រូវបានលុបចោល ដោយនិយាយថា “សុវត្ថិភាពរបស់អ្នករស់នៅទីក្រុងឡុងដ៍ត្រូវតែបញ្ហាចម្បង”។
ទីក្រុង Paris

យោងតាមទូរទស្សន៍ France24 បានឲ្យដឹងថា ទីក្រុងប៉ារីសរបស់បារាំងបានលុបចោលការប្រារព្ធពិធីសំខាន់ៗរបស់ខ្លួន ដែលរួមមានការបាញ់កាំជ្រួចលើប៉ម Champs-Elysees ខណៈនាយករដ្ឋមន្ត្រីលោក Jean Castex ក៏បានប្រកាសដែរថា ពិធីជប់លៀងសាធារណៈធំៗនឹងត្រូវហាមឃាត់នៅថ្ងៃចូលឆ្នាំសកល ។
ទីក្រុង Rome
ការប្រារព្ធពិធីធំៗត្រូវបានលុបចោលនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីតាលី រួមទាំងទីក្រុង Rome និងទីក្រុង Venice ផងដែរ ។ ព្រឹត្តិការណ៍ទីតាំងបើកចំហរត្រូវបានហាមឃាត់ ហើយក្លឹបរាត្រីនឹងត្រូវបិទរហូតដល់ខែមករា ។
ទីក្រុង Tokyo

តំបន់ផ្លូវកាត់ Shibuya ក្នុងទីក្រុងតូក្យូជាធម្មតាទាក់ទាញមនុស្សរាប់ម៉ឺននាក់សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីដ៏ធំបំផុតមួយនៅក្នុងពិភពលោក ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ ការប្រារព្ធពិធីត្រូវបានបិទ ។ ការផឹកស្រាជាសាធារណៈត្រូវបានហាមឃាត់នៅក្នុងតំបន់ Shibuya នៅថ្ងៃទី ៣១ ខែធ្នូ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។
ទីក្រុង New Delhi
យោងតាមកាសែត The Economic Times បានឲ្យដឹងថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយទីក្រុង Delhi របស់ឥណ្ឌាបានហាមឃាត់រាល់ការជួបជុំបែបសង្គម នយោបាយ និងវប្បធម៌ រួមទាំងពិធីបុណ្យណូអែល និងឆ្លងឆ្នាំថ្មីផងដែរ ។ ភោជនីយដ្ឋាន និងបារត្រូវបានអនុញ្ញាតឲ្យដំណើរការតែពាក់កណ្តាលប៉ុណ្ណោះ ។

គួរបញ្ជាក់ថា រាល់ការលុបចោល ឬកាត់បន្ថយការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឬឆ្នាំសកលគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន Omicron ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ ដឹងទេមាន វីរុសកូវីដបំប្លែងខ្លួន ប៉ុន្មានទម្រង់លេចចេញមកក្នុងឆ្នាំ ២០២១ នេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី