Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋចិន ត្អូញត្អែរប្រឈមការអត់ឃ្លានដល់ស្លាប់ ដោយសារវិធានការរឹតត្បិតកូវីដ

បានផុស

នៅ

ដោយសារតែវិធានការកូវីដថ្មីដ៏តឹងរ៉ឹង ប្រជាពលរដ្ឋដែលជាប់ក្រោមការបិទខ្ទប់នៅក្នុងទីក្រុងធំបំផុតមួយរបស់ប្រទេសចិន បាននិយាយថា ពួកគេប្រឈមការអត់ឃ្លាននៅក្នុងផ្ទះ បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឲ្យចេញទៅខាងក្រៅសូម្បីតែទៅទិញអាហារក៏ដោយ។

Xi'an has told 13million residents they cannot leave home even for food as a new round of Covid testing is carried out in the city amid an outbreak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីគ្រប់គ្រងទីក្រុង Xi’an កាលពីដើមសប្តាហ៍នេះ បានប្រាប់មនុស្សចំនួន១៣លាននាក់ថា ពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ តែនៅពេលដែលទទួលការអញ្ជើញឲ្យចូលរួមក្នុងការធ្វើតេស្តទ្រង់ទ្រាយធំថ្មី ឬសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ។

ពីមុន សមាជិកម្នាក់នៃគ្រួសារនីមួយៗ ត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះម្តង រៀងរាល់ពីរថ្ងៃដើម្បីទិញអាហារ។ ប្រជាជននៅក្នុងតំបន់មានហានិភ័យទាប នឹងត្រូវបានអនុញ្ញាតឲ្យចេញទិញសម្ភារៈសំខាន់ៗ នៅពេលការធ្វើតេស្តបញ្ចប់ ហើយប្រសិនបើលទ្ធផលរបស់ពួកគេ អវិជ្ជមាន។

People in Xi'an face 10 days in police detention and fines of $75 if they leave their home for any reason other than to get tested (pictured) or for a medical emergency

ទីក្រុង Xi’an បានរាយការណ៍ករណីថ្មីចំនួន១៧៥កាលពីថ្ងៃអង្គារ ដែលជាតួលេខតិចតួចបើប្រៀបធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតជុំវិញពិភពលោក ប៉ុន្តែវាជាការវាយប្រហារដ៏ធំមួយចំពោះប្រទេសចិន ដែលកំពុងបន្តអនុវត្តយុទ្ធសាស្រ្ត “សូន្យកូវីដ”។

ទីក្រុងនៅក្បែរៗនោះ ក៏បានកត់ត្រាករណីឆ្លងដែលទាក់ទងនឹងការផ្ទុះនេះផងដែរ ដោយទីក្រុង Yan’an កាលពីថ្ងៃអង្គារបានបិទអាជីវកម្ម និងបញ្ជាឲ្យមនុស្សរាប់សែននាក់នៅក្នុងស្រុកមួយ ត្រូវស្នាក់នៅក្នុងផ្ទះ។

City workers disinfect public spaces in Xi'an, as residents were warned not to touch anything immediately afterwards to allow chemicals time to disperse

វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបែបនេះ បានជំរុញឲ្យអ្នកក្រុង Xi’an មួយចំនួន ងាកទៅរកប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីសុំជំនួយ ដោយនិយាយថាពួកគេឃ្លាន និងអំពាវនាវដល់អ្នកជិតខាងសុំការផ្គត់ផ្គង់។

មនុស្ស​ម្នាក់​បាន​សរសេរ​លើបណ្តាញ Weibo របស់​ប្រទេស​ចិនដែលស្រដៀង Facebook ​ថា “ខ្ញុំប្រហែលជា​ត្រូវ​អត់​អាហារ​ដល់​ស្លាប់ហើយ។ អត់មានអាហារទេក្នុងផ្ទះរបស់ខ្ញុំ គេមិនឲ្យខ្ញុំចេញពីផ្ទះឡើយ ខ្ញុំជិតអស់មីហើយ សូមជួយផង!”។

Xi'an residents had been allowed out of their homes once every two days to buy food, but that rule has now been scrapped until the latest round of mass testing is over (file image)

គួរបញ្ជាក់ថា ការផ្ទុះកូវីដនៅទីក្រុង Xi’an កំពុងត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន Delta ហើយត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយអ្នកធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន។

ទីក្រុងនេះបានស្ថិតនៅក្នុងការបិទខ្ទប់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មុនមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម