Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរតេស្តវិជ្ជមានកូវីដ បង្ខំចិត្តធ្វើចត្តាឡីស័កក្នុងបន្ទប់ទឹកយន្តហោះ នៅពាក់កណ្តាលផ្លូវ

បានផុស

នៅ

គ្រូបង្រៀនម្នាក់ ត្រូវបង្ខំចិត្តធ្វើចត្តាឡីស័កក្នុងបន្ទប់ទឹកយន្តហោះរយៈពេល៤ម៉ោង បន្ទាប់ពីនាងធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ពេលហោះហើរបានពាក់កណ្តាលផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marisa Fotieo មកពីទីក្រុង Chicago សហរដ្ឋអាមេរិក ត្រូវស្នាក់នៅក្នុងបង្គន់ដ៏តូចចង្អៀត បន្ទាប់ពីនាងបានធ្វើតេស្តរហ័ស តាមផ្លូវទៅកាន់ប្រទេសអ៊ីស្លង់។

នាង​​និយាយ​ថា ​នាង​បានចេញរោគសញ្ញាឈឺបំពង់.ក ​ខណៈ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក។

គ្រូបង្រៀនរូបនេះ បានជូនដំណឹងភ្លាមៗទៅកាន់អ្នកបម្រើលើយន្តហោះ ប៉ុន្តែមិនមានកៅអីទំនេរគ្រប់គ្រាន់សម្រាប់នាង ដើម្បីដាក់ឲ្យនៅដាពីគេដោយសុវត្ថិភាពនៅលើយន្តហោះទេ។

បន្ទាប់មក Marisa បានស្នើសុំស្នាក់នៅក្នុងបន្ទប់ទឹក ដើម្បីការពារអ្នកដំណើរផ្សេងទៀត។ នាង​​និយាយ​ថា “​ខ្ញុំ​មិន​ជឿ​ថា​ ​ខ្ញុំត្រូវ​ចំណាយ​ពេល​បួន​ម៉ោង​នៅក្នុង​បន្ទប់ទឹក​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ”។

Marisa បាន​ថត​វីដេអូ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ទឹក ហើយ​ចែក​រំលែក​លើ Tik Tok ដែល​ទទួល​បាន​ការ​ចូល​មើល​ជាង ៤ លាន​ដង។

បច្ចុប្បន្ន អ្នកទេសចររូបនេះកំពុងដាក់ឲ្យនៅដាច់ពីគេក្នុងប្រទេសអ៊ីស្លង់រយៈពេល ១០ ថ្ងៃ ខណៈឪពុក និងបងប្រុសរបស់នាងដែលជិះលើយន្តហោះនោះផងដែរ បានបន្តដំណើរទៅកាន់ប្រទេសស្វីស បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ក្រោយរកឃើញ Omicron ច្រើនឡើងៗ ថៃ ពិចារណាដាក់ភ្ញៀវទេសចរ បរទេសធ្វើចត្តាឡីស័កជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម