ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រេស៊ីលបដិសេធជំនួយពីអាហ្សង់ទីនសម្រាប់គ្រោះទឹកជំនន់
លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានបដិសេធទទួលយកជំនួយសប្បុរសធម៌ពីប្រទេសអាហ្សង់ទីន ដោយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកមិនត្រូវការជំនួយទេសម្រាប់ការដោះស្រាយគ្រោះទឹកជំនន់សម្លាប់មនុស្សជាច្រើននាក់។

ការលើកឡើងរបស់លោកប្រធានាធិបតីរូបនេះទទួលបានការស្តីបន្ទោសពីអភិបាលរដ្ឋ Bahia ដែលជាកន្លែងរងគ្រោះ និងបាននិយាយថា អាជ្ញាធរមូលដ្ឋានស្វាគមន៍សម្រាប់ជំនួយពីប្រទេសណាមួយ ហើយបញ្ជាក់ថា ប្រទេសផ្សេងអាចទាក់ទងផ្ទាល់ទៅរដ្ឋរបស់លោកតែម្តង។
រហូតដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់ និងមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងនៅពេលភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រាបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងជើង បណ្តាលឲ្យខូចវារីអគ្គីសនី ហើយទឹកទន្លេឡើងខ្ពស់ខុសពីធម្មតា។

អភិបាលរដ្ឋ Bahia លោក Rui Costa បានហៅទឹកជំនន់នេះថាជា«គ្រោះមហន្តរាយអាក្រក់បំផុត»មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ និងបានបញ្ជាក់ថា ផ្នែកធំរបស់រដ្ឋ Bahia មើលទៅដូចជាត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែក។
នៅថ្ងៃព្រហស្បតិ៍ Jair Bolsonaro បាននិយាយតាមការបង្ហោះលើ Twitter ថា រដ្ឋាភិបាលអាហ្សង់ទីននឹងបញ្ចូនមនុស្ស១០នាក់សម្រាប់ដំឡើងជម្រកបណ្តោះអាសន្ន ផ្តល់ប្រើប្រាស់ និងសម្ភារៈសង្គ្រោះ។
លោកបានសរសេរថា ទោះជាយ៉ាងណា ការផ្តល់ជំនួយនេះថ្លៃណាស់សម្រាប់ប្រេស៊ីល។ អាជ្ញាធរប្រេស៊ីលបានកំពុងផ្តល់សេវាកម្មរួចរាល់ហើយ។ លោកបន្ថែមថា ប្រេស៊ីលបានទទួលយកជំនួយពីទីភ្នាក់ងារជំនួយអន្តរជាតិរបស់ប្រទេសជប៉ុន និងប្រហែលជាទទួលយកជំនួយពីអាហ្សង់ទីន នៅពេលត្រូវការ។
លោកបញ្ជាក់ថា ៖«រដ្ឋាភិបាលប្រេស៊ីលបើកចំហរចំពោះជំនួយ និងការបរិច្ចាគអន្តរជាតិ»។

លោក Costa ដែលជាអភិបាលរដ្ឋឆ្វេងនិយម Bahia និងជាអ្នកនយោបាយរិះគន់ Bolsonaro បានឆ្លើយតបថា ៖«ខ្ញុំសូមនិយាយទៅកាន់ប្រទេសទាំងអស់ទូទាំងពិភពលោក រដ្ឋ Bahia នឹងទទួលយកដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ការទូតរបស់ប្រេស៊ីលទេ ក្នុងទម្រង់ជំនួយអ្វីក៏ដោយពេលនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត