Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានកំណត់គោលដៅចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនចំនួន១០០លាននាក់ក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា ខែដំបូងរបស់លោកនៅក្នុងការិយាល័យនឹងមិនអាចបញ្ចប់ការផ្ទុះឡើងនៃជំងឺនេះបានទេហើយបានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់ស្តីពីយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងនេះប៉ុន្តែលោកបាននិយាយថា លោកនឹងផ្លាស់ប្តូរទិសដៅនៃជំងឺកូវីដ១៩ឡើយ។

កាលពីថ្ងៃអង្គារ របាយការណ៍មួយបានត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុនវ៉ាក់សាំង Pfizer / BioNTech ត្រូវបានអនុម័តនិងដាក់ឱ្យប្រើប្រាស់សម្រាប់ជនជាតិអាមេរិក។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានចូលរួមសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Delaware ដែលក្នុងអំឡុងពេលនោះ លោកបានណែនាំអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ាលោក Xavier Becerra ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកស្រី Rochelle Walensky ជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)។

លោក Biden និយាយថា “១០០ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនអាចបញ្ចប់វីរុសកូរ៉ូណាបានទេ។ ខ្ញុំមិនអាចសន្យាបានឡើយ”។ គាត់បន្តថា “១០០ថ្ងៃដំបូង យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺនេះនិងផ្លាស់ប្តូរជីវិតនៅអាមេរិកឲ្យកាន់តែប្រសើរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្រមានថា កិច្ចខិតខំប្រឹងប្រែងយកឈ្នះមេរោគនេះអាចយឺតយ៉ាវនិងជាប់គាំងប្រសិនបើសភាមិនបញ្ចប់កិច្ចពិភាក្សាទ្វេភាគីនិងរកថវិកាជាបន្ទាន់ទេនោះ។

គួរបញ្ជាក់ថា បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជាង១៥លានករណីនិងមានអ្នកស្លាប់២៨៥,០០០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Biden ជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ធ្វើជារដ្ឋមន្ត្រីការពារជាតិ

ចុចអាន៖ Joe Biden ៖ “យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនជាមួយអ្នកណាផ្សេងទេ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម