Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ ប្រាប់​លោក Boric​ ថា​ ការ​បោះ​ឆ្នោត​នៅឈីលី​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ប្រាប់​បុរស​ឆ្វេង​និយម​លោក Gabriel Boric ដែល​ទើប​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ឈីលី​វ័យ​ក្មេង​បំផុត​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​របស់​ឈីលី​​បង្កើត​បាន​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​​សារព័ត៌មាន​នៅ​សេតវិមាន លោក​ស្រី Jen Psaki និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា លោក បៃដិន​ ​ហៅ​ទូរសព្ទ​ទៅ​លោក​ Boric កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​អបអរសាទរ ហើយ​មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម ប្រជា​ធិបតេយ្យ សិទ្ធិ​មនុស្ស និងកំណើន​រួម។

លោក​ស្រី​ថា ៖«លោក​ប្រធានាធិបតីបាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌របស់​ឈីលី​គឺ​ជា​គំរូ​ដ៏​មានឥទ្ធិពល​មួយ​នៅ​ក្នុង​តំបន់ និង​ពិភព​លោក»។

ជ័យជម្នះ​របស់​លោក Boric បាន​ក្លាយ​ជា​ការ​កត់​សំគាល់​នៃ​ការ​ឈាន​ទៅ​មុខ​មួយកម្រិត​ទៀត​​សម្រាប់​​មេ​ដឹក​នាំ​ឆ្វេង​និយម​របស់​ប្រទេស​អាមេរិក​ឡាទីន​ ដែល​ជំរុញ​ពី​កិច្ច​ពិភាក្សា​នៃជំនោរ​ពណ៌ផ្កា​ឈូក​ថ្មី​នៅ​ក្នុង​តំបន់ ដោយសារ​តែ​ភាព​ក្រី​ក្រ​ខ្លាំង​ពី​វិបត្តិ​កូវីដ-១៩​បាន​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​​ឲ្យ​ផ្តោត​លើ​អ្នក​សន្យា​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​​ដើម្បី​អនុគ្រោះ​ដល់​រដ្ឋាភិបាល​​ធំ​ជាង និង​ការ​ចំណាយ​លើ​សង្គម​ច្រើន​ជាង។

លោក Gabriel Boric

លោក​ស្រី​បន្ត​ថា លោក បៃដិន បានគូស​បញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​​អាមេរិក-ឈីលី​ដើម្បី​​ផ្សព្វផ្សាយ​ចំពោះ​​​ការ​ងើប​ឡើង​វិញ​ប្រកប​ដោយ​បៃតង និង​សមធម៌​ពី​វិបត្តិ​កូវីដ ហើយ​​ដោះ​ស្រាយការ​គំរាម​កំហែងអត្ថិភាព​​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៩ ខែ​ធ្នូ ​លោក Gabriel Boric ​អាយុ​៣៥​ឆ្នាំ​ទទួល​បាន​សំឡេង​គាំទ្រ​៥៥.៨​%​ដែល​​នាំ​មុខ​១២​%​លើ​គូ​ប្រជែងស្តាំ​និយម Jose Antonio Kast អាយុ​៥៥​ឆ្នាំ។ លោក​បាន​​ក្លាយ​ជា​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត និង​ឆ្វេង​និយម​បំផុត​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នា​​សម័យ​កាល​ទំនើប​របស់​ឈីលី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម