ព័ត៌មានអន្ដរជាតិ
មួយទសវត្សរ៍របស់ កូរ៉េខាងជើង ក្រោមការដឹកនាំពី គីម ជុងអ៊ុន
រហូតមកដល់ពេលនេះលោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើងអស់មួយទសវត្សរ៍មកហើយ ។ លោក គីម បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីការស្លាប់របស់ឪពុកលោកគឺលោក គីម ជុងអ៊ីល ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/10-6-1.jpg)
ដូច្នេះរយៈពេល ១០ ឆ្នាំកន្លងមកនេះលោក គីម ជុងអ៊ុន ដឹកនាំប្រទេសកូរ៉េខាងជើងយ៉ាងដូចម្ដេចខ្លះ៖
ការចាប់ផ្តើមកាន់តំណែងភ្លាមៗ
លោក គីម ជុងអ៊ុន មានអាយុ ២០ ឆ្នាំប៉ុណ្ណោះ នៅពេលឪពុករបស់លោកគឺលោក គីម ជុងអ៊ីល ទទួលមរណភាព ។ មានការរំពឹងទុកថា មេដឹកនាំវ័យក្មេងថ្មីរូបនេះអាចណែនាំសង្គមបើកចំហរនៅក្នុងប្រទេសកូរ៉េខាងជើង ជាពិសេសដោយសារតែគាត់មានប្រវត្តិអន្តរជាតិ និងរស់នៅក្នុងប្រទេសស្វីសកាលពីកុមារភាព ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះបានរលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/10-4-1-scaled.jpg)
លោក គីម បានក្លាយជាលេខាទីមួយនៃគណបក្សពលករកូរ៉េក្នុងខែមេសា ឆ្នាំ ២០១២ ។ ពីរថ្ងៃនៅក្នុងតួនាទីនេះ លោកបានបន្តការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដោយអះអាងថា វាជាការបាញ់បង្ហោះផ្កាយរណបដោយសន្តិភាព ។ ពេលនោះហើយគឺជាការកត់សម្គាល់ការចាប់ផ្តើមនៃកម្មវិធីអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់គាត់ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងទៅដល់សហរដ្ឋអាមេរិក ។
មីស៊ីល ICBMs រយៈចម្ងាយឆ្ងាយថ្មីជាច្រើនគ្រាប់របស់កូរ៉េខាងជើងបានបង្ហាញខ្លួនតាំងពីពេលនោះមក ។ មីស៊ីល Hwasong-15 បានដាក់ឲ្យដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ។ វាត្រូវបានគេនិយាយថា មានចម្ងាយជាង ១០,០០០ គីឡូម៉ែត្រ ពោលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅដល់ឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក ។ ការសាកល្បងដោយជោគជ័យរបស់មីស៊ីល Hwasong-15 បានធ្វើឲ្យមានការរីករាយយ៉ាងខ្លាំងចំពោះលោក គីម ហើយបានប្រកាស “បង្កើតប្រវត្តិសាស្ត្រនៃកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ” ។
បញ្ចប់ក្តីសង្ឃឹមរបស់ពិភពលោក
![](https://www.kampucheathmey.com/wp-content/uploads/2021/12/10-5-1.jpg)
នៅឆ្នាំ ២០១៨ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកដំបូងមិនធ្លាប់មានត្រូវបានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ។ លោក គីម បានសន្យាថា លោកនឹងអនុវត្ត “ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង” ។ បន្ទាប់មកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាផ្តល់ការធានាសន្តិសុខដល់កូរ៉េខាងជើង ។
ប៉ុន្តែក្តីសង្ឃឹមណាមួយដែលថា ឧបទ្វីបកូរ៉េឈានដល់សន្តិភាពត្រូវបានរលាយបាត់ទៅក្នុងកិច្ចប្រជុំកំពូលលើកទី ២ នៅទីក្រុងហាណូយ ។ មេដឹកនាំទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីវិធានការលុបបំបាត់នុយក្លេអ៊ែរជាក់លាក់ និងការដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Missile-3.jpg)
លោក គីម បានបន្តបង្កើនមីស៊ីលរបស់គាត់ ។ តាំងពីខែកញ្ញាឆ្នាំនេះមក កូរ៉េខាងជើងបានចាប់ផ្តើមបាញ់មីស៊ីលពីផ្លូវដែក និងនាវាមុជទឹក ។ វាក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយដែលហោះក្នុងរយៈកម្ពស់ទាប និងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ខណៈមីស៊ីលទាំងនេះសុទ្ធតែពិបាកស្ទាក់ចាប់ ។
ក្នុងទសវត្សរ៍នៃការកាន់អំណាចរបស់គាត់ លោក គីម បានផ្តល់ភ្លើងខៀវដល់ការសាកល្បងនុយក្លេអ៊ែរចំនួន ៤ ដែលនីមួយៗមានថាមពលខ្លាំងជាងប្រភេទមុនៗ ។
សេដ្ឋកិច្ចជាប់គាំង
ការបាញ់សាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានឃើញភាពតានតឹងជាមួយអាមេរិកកើនឡើងយ៉ាងឆាប់រហ័ស ។ ជាលទ្ធផល ទីក្រុងព្យុងយ៉ាងត្រូវរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយតួលេខ GDP របស់ប្រទេសបានបង់ថ្លៃ ។ សេដ្ឋកិច្ចបានកើនឡើង ៣.៩ ភាគរយក្នុងឆ្នាំ ២០១៦ ប៉ុន្តែជាទូទៅមាននិន្នាការធ្លាក់ចុះចាប់តាំងពីពេលនោះមក ។ លោក គីម បានបិទព្រំដែនជាមួយប្រទេសចិនកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលជាការប៉ះទង្គិចដ៏ជូរចត់ចំពោះពាណិជ្ជកម្ម ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Kimm.jpg)
កាលពីខែតុលា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកូរ៉េខាងជើង បាននិយាយថា កុមារ និងមនុស្សចាស់នៅក្នុងប្រទេសនេះ ប្រឈមនឹងការអត់ឃ្លាន ។ របបនេះមានសភាពទ្រុឌទ្រោម ប៉ុន្តែសូម្បីតែលោក គីម ក៏បានសារភាពក្នុងឱកាសជាច្រើនដែលថា ប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ។
ទណ្ឌកម្មសម្រាប់ការអភិវឌ្ឍមីស៊ីល គឺជាបន្ទុករបស់កូរ៉េខាងជើង ។ កាលពី ៥ ឆ្នាំមុន វិទ្យាស្ថានស្រាវជ្រាវរបស់កូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលប្រភេទ Musudan ចំនួន ៤ គ្រាប់របស់កូរ៉េខាងជើង អាចនឹងចំណាយប្រាក់ស្មើនឹងពោត ២៩០,០០០ តោន ហើយល្មមចិញ្ចឹមជាតិបាន ៥០ ថ្ងៃ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កាន់អំណាច ១០ ឆ្នាំមកនេះ លោក គីម ជុងអ៊ុន បាញ់មីស៊ីលមិនចេះតិចគ្រាប់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត