ព័ត៌មានអន្ដរជាតិ
ទីបំផុត ចិន បិទព្រំដែនលែងឲ្យកុងតឺន័រ វៀតណាម ចូលប្រទេសខ្លួន
ប្រទេសចិនបានដាក់បម្រាមរយៈពេល ៤ សប្តាហ៍លើការនាំចូលផ្លែស្រកានាគតាមច្រកព្រំដែនសំខាន់ៗរបស់វៀតណាម បន្ទាប់ពីបានរកឃើញកូវីដនៅក្នុងការដឹកជញ្ជូនពីមុនមួយចំនួន ។

ការហាមប្រាមនេះមានរយៈពេលរហូតដល់ថ្ងៃទី ២៦ ខែមករា លើការដឹកជញ្ជូនតាមច្រកព្រំដែន Huu Nghi ក្នុងខេត្ត Lang Son អនុវត្តចំពោះផ្លែស្រកានាគចំនួន ៤ ប្រភេទដែលត្រូវបានដឹកជញ្ជូនពីខេត្ត Binh Thuan ភាគកណ្តាល និងខេត្ត Long An ភាគខាងត្បូង ។
លោក Vo Huy Hoang ប្រធានសមាគមផ្លែស្រកានាគខេត្ត Binh Thuan បាននិយាយថា Huu Nghi គឺជាច្រកព្រំដែនធំទី ២ សម្រាប់ការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនដែលមានចំនួន ៥ ភាគរយនៃចំនួនសរុប ខណៈដើមឡើយប្រទេសចិនក៏បានហាមឃាត់ការនាំចូលតាមច្រកព្រំដែនដ៏ធំបំផុតគឺ Tan Thanh នៅក្នុងខេត្តដូចគ្នាដែលមានចំនួន ៩០ ភាគរយនៃផ្លែស្រកានាគដែលបានដឹកជញ្ជូនទៅកាន់ប្រទេសនោះ ។

លោកបានបន្តថា ដោយសារការហាមឃាត់នេះ រថយន្តកុងតឺន័រប្រមាណ ៤០០ គ្រឿងបានត្រឡប់ពីព្រំដែនទៅលក់ផ្លែឈើនៅប្រទេសវៀតណាមក្នុងការខាតបង់ប្រមាណ ៣០ ភាគរយ ។ ពួកគេនឹងលក់ផ្លែឈើនៅទីក្រុងហាណូយក្នុងតម្លៃ ២,៥០០ ដុង (០.១១ ដុល្លារ) ក្នុងមួយគីឡូក្រាម ឬ ១០ ភាគរយនៃតម្លៃនាំចេញ ។
លោកបញ្ជាក់ថា ដោយសារផ្លែស្រកានាគរក្សាបានត្រឹមតែមួយខែ អ្នកបើកបរជាច្រើនត្រូវចែកចាយផ្លែឈើយ៉ាងប្រញាប់ប្រញាល់ ដោយសារពួកគេបានចំណាយពេលជាច្រើនថ្ងៃក្នុងការធ្វើដំណើរទៅ និងរង់ចាំនៅព្រំដែន ។

ទន្ទឹមនោះ កសិផលផ្សេងទៀតក៏កំពុងជួបការលំបាកក្នុងការចូលទៅកាន់ប្រទេសចិនផងដែរ ដែលជាប្រទេសនាំចូលផ្លែឈើវៀតណាមច្រើនជាងគេ ចាប់តាំងពីវាបានរឹតបន្តឹងវិធានការសុវត្ថិភាពកូវីដអស់រយៈពេលជាងមួយខែមកហើយ ខណៈនៅខេត្ត Lang Son រថយន្តចំនួន ៣,៨៣៨ គ្រឿងកំពុងរង់ចាំឆ្លងកាត់ព្រំដែនគិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ដែលភាគច្រើនជាផលិតផលកសិកម្ម ។
ស្របពេលជាមួយគ្នានេះ អ្នកបើកបរមួយចំនួនបានបោះបង់ចោលផែនការឆ្លងព្រំដែន ហើយជំនួសមកវិញបានលក់ខ្នុររបស់ពួកគេនៅទីក្រុងហាណូយក្នុងតម្លៃ ៨,០០០ ទៅ ១៥,០០០ ដុងក្នុងមួយគីឡូក្រាម ដែលទាបជាងតម្លៃនាំចេញពី ៦០ ទៅ ៧០ ភាគរយ ។

គួរបញ្ជាក់ថា ប្រទេសចិនបាននាំចូលផលិតផលកសិកម្មរបស់វៀតណាមក្នុងតម្លៃ ៨.៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ពោលធ្លាក់ចុះ ១៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ រថយន្តដឹកផ្លែឈើ វៀតណាម រាប់ពាន់គ្រឿងជាប់នៅព្រំដែន ចិន កំពុងភ័យស្អុយរលួយ (មានវីដេអូ)

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង