ព័ត៌មានអន្ដរជាតិ
បង្ហាញខ្លួនក្នុងខួប ១០ ឆ្នាំដឹកនាំប្រទេស គីម ជុងអ៊ុន រាងស្លីមជាងមុន
រូបថតថ្មីបង្ហាញពីការសម្រកទម្ងន់បន្ថែមទៀតរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា អ្នកនយោបាយរូបនេះមើលទៅរាងស្លីមជាងមុន ។

ទន្ទឹមនោះ សារព័ត៌មានលោកខាងលិចមួយចំនួនបានអះអាងថា លោក គីម ស្ទើរតែមើលទៅដូចកាលលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ បន្ទាប់ពីការស្លាប់របស់ឪពុកលោក គីម ជុងអ៊ីល ។ រូបភាពនេះត្រូវបានថតក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករដែលកំពុងកាន់អំណាច ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA មិនបានផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាដែលបានពិភាក្សាក្នុងអំឡុងពេលព្រឹត្តិការណ៍នេះនោះទេ ប៉ុន្តែវាត្រូវបានគេដឹងថាពាក់ព័ន្ធនឹងការធ្វើសេចក្តីប្រកាសសំខាន់ៗជាប្រវត្តិសាស្ត្រទាំងនៅក្នុងគោលនយោបាយក្នុងស្រុក និងក្រៅប្រទេស ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន មេដឹកនាំកូរ៉េខាងជើងវ័យ ៣០ ឆ្នាំរូបនេះមានទម្ងន់ ១៣៩ គីឡូក្រាម ប៉ុន្តែដោយសារទម្លាប់ពាក់ព័ន្ធនឹងការតមអាហារ និងការមិនទទួលទានគ្រឿងស្រវឹង លោកអាចស្រកបាន ២០ គីឡូក្រាមក្នុងឆ្នាំ ២០២១ ខណៈកន្លងមកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានសរសេរថា ការសម្រកទម្ងន់យ៉ាងខ្លាំងរបស់លោក គីម គឺដោយសារជំងឺដំបៅក្រពះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មួយទសវត្សរ៍របស់ កូរ៉េខាងជើង ក្រោមការដឹកនាំពី គីម ជុងអ៊ុន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?