ព័ត៌មានអន្ដរជាតិ
ករណីម្ដាយចុងវាយធ្វើបាបក្មេងស្រី វៀតណាម រហូតស្លាប់ ពេលនេះ ឈានដល់ការចាប់ខ្លួនឪពុក បង្កើត
ប៉ូលិសទីក្រុងហូជីមិញបានចាប់ខ្លួនឪពុករបស់ក្មេងស្រីអាយុ ៨ ឆ្នាំដែលបានស្លាប់ បន្ទាប់ពីរងការធ្វើបាបដោយហិង្សាពីគូកំណាន់របស់គាត់ ។

ប៉ូលិសសង្កាត់ Binh Thanh កាលពីថ្ងៃសុក្របានឲ្យដឹងថា លោក Nguyen Kim Trung Thai អាយុ ៣៦ ឆ្នាំដែលត្រូវជាឪពុកនឹងត្រូវស៊ើបអង្កេតលើតួនាទីរបស់គាត់ក្នុងការវាយធ្វើបាបក្មេងស្រីរងគ្រោះ ខណៈពេលនេះប៉ូលិសបានចាត់ទុកគាត់ជាអ្នកសមគំនិត ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារប៉ូលិសក៏បានចាប់ខ្លួននាង Nguyen Vo Quynh Trang អាយុ ២៦ ឆ្នាំជាគូកំណាន់របស់លោក Thai ហើយបច្ចុប្បន្នអ្នកទាំងពីរស្ថិតក្រោមការស៊ើបអង្កេតលើបទចោទប្រកាន់ពីបទ “រំលោភបំពានលើកុមារ” ។

លោក Thai បានលែងលះប្រពន្ធដំបូងកាលពីឆ្នាំមុន ។ ចាប់តាំងពីពេលនោះមកលោក និងនាង Trang បានទៅរស់នៅជាមួយកូនស្រីអាយុ ៨ ឆ្នាំនៅផ្ទះល្វែងមួយក្នុងសង្កាត់ Binh Thanh។ គេនិយាយថា នាងបានធ្វើបាប និងវាយធ្វើបាបក្មេងស្រីតូចនេះជាញឹកញាប់ ហើយលោក Thai ក៏បានបដិសេធម្តងហើយម្តងទៀតមិនអនុញ្ញាតឲ្យម្តាយបង្កើតទៅលេងក្មេងស្រីតូចនេះផងដែរ ។
កាលពីថ្ងៃទី២២ ខែធ្នូ Trang បានវាយក្មេងស្រីរហូតដល់សន្លប់។ ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែត្រូវបានគេប្រកាសថាស្លាប់មុនពេលទៅដល់ ខណៈលទ្ធផលធ្វើកោសល្យវិច័យបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈាមហូរក្រោមស្បែកថ្ងាស រលាកខួរក្បាលស្រាល និងបាក់ឆ្អឹងជំនី ។

ប៉ូលិសនិយាយថា មានស្នាមជាំជាច្រើននៅពេញដងខ្លួនក្មេងស្រីតូចនោះ រួមមានទាំងរបួសដែលជាសះស្បើយរួចហើយផងដែរ ដែលនេះបង្ហាញថា នាងត្រូវបានគេវាយពីមុនមក ។ នៅក្នុងផ្ទះល្វែង ប៉ូលិសបានរកឃើញអម្បោសបាក់ និងវត្ថុមួយចំនួនដែលបង្ហាញថា ក្មេងស្រីរងគ្រោះត្រូវបានគេវាយនិងបង្ខំឲ្យធ្វើការងារ។ អ្នកជិតខាងក៏បាននិយាយដែរថា ពួកគេតែងតែឮក្មេងស្រីតូចយំ ។
ចំណែកលោក Thai បានសារភាពប្រាប់ប៉ូលិសថា គាត់ដឹងថា គូកំណាន់របស់គាត់តែងតែប្រើរំពាត់ និងដំបងវាយកូនស្រីរបស់គាត់ដើម្បី “អប់រំ” ប៉ុន្តែគាត់មិនបាន “ប្រតិកម្មខ្លាំង” ដើម្បីការពារក្មេងស្រីតូចនេះនោះទេ ហើយបន្ទាប់ពីនាង Trang ត្រូវបានចាប់ខ្លួន ម្តាយបង្កើតរបស់ក្មេងស្រីឈ្មោះ Nguyen Thi Hanh បានស្នើសុំការស៊ើបអង្កេតលើតួនាទីរបស់អតីតប្តីរបស់នាងក្នុងការស្លាប់កូនស្រីពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ គ្រប់គ្នាស្ទើរតែមិនជឿថា ម្ដាយចុងធ្វើដល់ថ្នាក់នេះ ក្រោយឃើញរូបមួយសន្លឹក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី