Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ចេញបញ្ជាឲ្យផ្តល់វ៉ាក់សាំងកូវីដដល់ជនជាតិអាមេរិកមុនគេ

បានផុស

នៅ

លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃអង្គារដែលតម្រូវឲ្យវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនអាមេរិកត្រូវតែចែកចាយដល់ជនជាតិអាមេរិកមុនគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីប្រកាសអំពីបញ្ជានេះនៅឯសេតវិមាន លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជាតិដទៃទៀតដើម្បីទទួលបានវ៉ាក់សាំងប៉ុន្តែបាននិយាយថា បទបញ្ជារបស់លោកនឹងធានាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់អាទិភាពការចែកចាយទៅជនជាតិអាមេរិកមុនគេ។

លោកប្រធានាធិបតីបានគំរាមថានឹងយកច្បាប់ឆ្នាំ១៩៥០ដែលត្រូវបានគេស្គាល់ថាជាច្បាប់ផលិតកម្មការពារជាតិមកប្រើប្រសិនបើក្រុមហ៊ុននានាបដិសេធធ្វើតាមបទបញ្ជានេះប៉ុន្តែលោកបាននិយាយថា លោកមិនបានគិតថាវាចាំបាច់ទេ។

បញ្ជានេះអនុញ្ញាតឲ្យប្រធានាធិបតីបង្គាប់ក្រុមហ៊ុនឯកជនឲ្យផលិតសម្ភារៈដែលមានសារៈសំខាន់សម្រាប់ការពារជាតិ។

បទបញ្ជានេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) រំពឹងថានឹងចុះហត្ថលេខាលើការអនុញ្ញាតឲ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ខណៈវ៉ាក់សាំងទី២មកពីក្រុមហ៊ុន Moderna ត្រូវគេរំពឹងថានឹងអនុញ្ញាតក្នុងរយៈពេលប្រហែលមួយសប្តាហ៍ក្រោយនោះ។

តាមការចុះផ្សាយរបស់កាសែត Washington Post, ក្រុមហ៊ុន Pfizer បានប្រាប់ក្រុមមន្រ្តីសហរដ្ឋអាមេរិកថា ខ្លួនមិនអាចផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមបានទេរហូតដល់ខែមិថុនាឬខែកក្កដាឯណោះពីព្រោះការកុម្ម៉ង់ទិញពីប្រទេសដទៃបានកាត់បន្ថយការផ្គត់ផ្គង់។ សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំងចំនួន១០០លានដូសរួចហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ លោក Biden ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង

ចុចអាន៖ អតីតយុទ្ធជនវ័យ ៩៩ ឆ្នាំក្លាយជាមនុស្សចាស់ជាងគេទទួលការចាក់វ៉ាក់សាំងកូវីដ នៅអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម