ព័ត៌មានអន្ដរជាតិ
អ្នកជំងឺ អូមីក្រុង ដំបូងគេរបស់វៀតណាម ព្យាបាល ២សប្តាហ៍ ជាសះស្បើយ
អ្នកជំងឺ អូមីក្រុង ដំបូងគេរបស់ប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីការព្យាបាលរយៈពេលពីរសប្តាហ៍។
មន្ទីរពេទ្យយោធាលេខ១០៨បាននិយាយថា បន្ទាប់ពីត្រូវបានត្រួតពិនិត្យអស់រយៈពេល១៤ថ្ងៃ ដោយមិនបង្ហាញរោគសញ្ញាកូវីដ អ្នកជំងឺ H.M. ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ដោយមានសុខភាពធម្មតាបន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមាន។
បុរសរូបនោះ បានវិលត្រឡប់មកទីក្រុងហាណូយវិញ តាមជើងហោះហើរមកពីចក្រភពអង់គ្លេសនៅថ្ងៃទី១៩ខែធ្នូ ហើយត្រូវបានគេរកឃើញថាមានផ្ទុកកូវីដ តាមរយៈការធ្វើតេស្តរហ័សនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ គាត់បានឆ្លងកាត់ការធ្វើតេស្ត RT-PCR ហើយលទ្ធផលចេញមកគឺវិជ្ជមានវីរុសបំប្លែងខ្លួន អូមីក្រុង។
វេជ្ជបណ្ឌិតនិយាយថា បុរសរូបនេះ ត្រូវបានព្យាបាលនៅក្នុងទីតាំងដាច់ដោយឡែកមួយ ដើម្បីធានាថាមិនឆ្លងទៅអ្នកដទៃ។
ក្រោយពេលគាត់ចេញមក មន្ទីរពេទ្យបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារ ដើម្បីបន្តតាមដានស្ថានភាពសុខភាពរបស់គាត់នៅផ្ទះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ទីបំផុត វៀតណាម រកឃើញករណី Omicron ជា លើក ដំបូង
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង