Connect with us

ព័ត៌មានអន្ដរជាតិ

កត្តា​ពីរ​ធ្វើ​ឲ្យ​ព្រលាន​យន្តហោះអាមេរិក​វឹកវរ​លុប​ចោលជើង​ហោះ​ហើរ​ជាង​២ពាន់​ម្សិល​មិញ

បានផុស

នៅ

ការធ្វើដំណើរតាមផ្លូវអាកាសនៅតែបន្តវឹកវរនៅសហរដ្ឋអាមេរិកកាលពីថ្ងៃ​អាទិត្យ​ម្សិល​មិញ​ នៅពេលអាកាសធាតុផ្នែកខ្លះអាក្រក់ខ្លាំងបូករួមទាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Omicron រាតត្បាត។

គិតទូទាំងពិភពលោកកាលពីថ្ងៃម្សិលមិញ ជើងហោះហើរជាង៤៥២៩ត្រូវបានលុបចោល ក្នុងនោះជាងពាក់កណ្តាលនៅសហរដ្ឋអាមេរិកដែលការលុបចោលជើងហោះហើរយ៉ាងច្រើននេះចំពេលវេលាធ្វើដំណើរឡើងខ្ពស់បំផុតប្រចាំឆ្នាំពោលគឺថ្ងៃឈប់សម្រាកឆ្លងឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវេបសាយ FlightAware បង្ហាញថា សហរដ្ឋអាមេរិកបានលុបចោលជើងហោះហើរ២៦០៤ កាលពីល្ងាចថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ជើងហោះហើរក្នុងស្រុក៣៤៤៧ក៏ត្រូវបានលុបចោលដែលចំនួននេះក្នុងចំណោមជើងហោះហើរក្នុងស្រុកទូទាំងពិភពលោក៧៦០២ត្រូវបានលុបចោល។

យោងតាមវេបសាយខាងលើឲ្យដឹងថា អាកាសចរណ៍អាមេរិករងប៉ះពាល់ខ្លាំងគឺភាគខាងត្បូងដែលត្រូវបានលុបចោលដល់១៣%។

នៅសហរដ្ឋអាមេរិក ព្រលានយន្តហោះនៅ Chicago បានរងផលប៉ះពាល់ខ្លាំងដោយសារអាកាសធាតុ ដែលព្យុះទឹកធ្លាក់វាយប្រហារខ្លាំងកាលពីរសៀលថ្ងៃសៅរ៍រហូតដល់យប់។

ការហោះហើរជាសកលនៅតែរងការវាយប្រហារពីវីរុសបំប្លែងខ្លួន Omicron។

អ្នកបើកយន្តហោះ បុគ្គលិក​លើយន្តហោះ និងក្រុមការងារបានអវត្តមានពីការងារ បន្ទាប់ពីឆ្លងកូវីដ-១៩ ឬទំនាក់ទំនងជាមួយអ្នកដំណើរដែលឆ្លង ហើយត្រូវបានធ្វើចត្តាឡីស័ក៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម