Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជំរុញឲ្យចិន បើកព្រំដែនជាបន្ទាន់ (មានវីដេអូ)

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មវៀតណាមបានស្នើឲ្យអាជ្ញាធរខេត្ត ក្វាងស៊ី របស់ចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិន បានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍សូន្យកូវីដ។

រូបភាព និងវីដេអូពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) បានបង្ហាញថា ឡានដឹកទំនិញរាប់ពាន់គ្រឿង ត្រូវជាប់នៅព្រំដែន បន្ទាប់ពីមានរបាយការណ៍ថា ករណីកូវីដនាំចូល ត្រូវបានរកឃើញនៅក្នុងខេត្ត ក្វាងស៊ី។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម, VNA បានរាយការណ៍ថា “វិធានការការពារប្រឆាំងនឹងមេរោគដែលខេត្ត​ ក្វាងស៊ី កំពុងអនុវត្តក្រោមគោលនយោបាយសូន្យកូវីដ រួមទាំងការបិទច្រកទ្វារព្រំដែន ឬបញ្ឈប់ការនាំចូលផ្លែឈើផងដែរនោះ គឺហួសពីតម្រូវការ”។

ការរំខាននេះ បានបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មទ្វេភាគី និងការខាតបង់យ៉ាងខ្លាំងដល់អាជីវកម្ម និងប្រជាជនទាំងសងខាង។

ជាការឆ្លើយតប មន្ត្រីពាណិជ្ជកម្មខេត្តក្វាងស៊ី បាននិយាយថា ពួកគេនឹងបង្កើនរយៈពេលនៃការអនុញ្ញាតឲ្យដឹកទំនិញចូលប្រទេស និងបញ្ជូនសំណើផ្សេងទៀតទៅកាន់អាជ្ញាធរជាន់ខ្ពស់។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាទីផ្សារធំបំផុតសម្រាប់ផ្លែឈើ និងបន្លែរបស់ខ្លួន។

ទិន្នន័យផ្លូវការបានបង្ហាញថា ចំណូលពាណិជ្ជកម្មនៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ បានកើនឡើង ១៩,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដល់១១.៣ពាន់លានដុល្លារអាមេរិក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទីបំផុត ចិន បិទព្រំដែនលែងឲ្យកុងតឺន័រ វៀតណាម ចូលប្រទេសខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១ នាទីute មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ជីវិតកម្សាន្ដ៤ នាទីutes មុន

ស្ត្រីចិនម្នាក់តែងខ្លួនជាតួអង្គក្នុងរឿង «ណាចា» ត្រូវបុរសជប៉ុនជេរប្រមាថ និងប្រើហិង្សា

ព័ត៌មានជាតិ៦ នាទីutes មុន

ជនជាតិដើមភាគតិចព្នង ធ្វើពិធីសែនព្រេនសុំទឹកភ្លៀងនារដូវវស្សា និងមានសម្បុកឃ្មុំច្រើននៅរដូវប្រាំង

ជីវិតកម្សាន្ដ៨ នាទីutes មុន

​តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹង​អ្នក​សរសេរប្លុក​ ដែលផ្សាយ​ពាក្យ​ចចាមអារ៉ាម​អាក្រក់ៗពីមិត្តស្រី

កីឡា១៥ នាទីutes មុន

លោក Honda, កីឡាករច្រើន​នាក់បានផ្ញើសារយ៉ាង​ក្រៀមក្រំបំផុត ពីមរណភាពរបស់ ទេស សម្បត្តិ

Sokha Hotels

ព័ត៌មានពេញនិយម