Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក Austin​ បាន​ឆ្លង​កូវីដ​ ទោះ​​ចាក់​វ៉ាក់​សាំង​​៣​ដូស

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២ ខែ​មករា ដោយ​មាន​រោគ​សញ្ញាស្រាល ប៉ុន្តែ​លោក​​នៅ​រក្សា​កិច្ច​ការ​ទាំង​អស់​ ស្រប​ពេល​លោក​ធ្វើ​ចត្តាឡីស័ក​​​នៅ​ផ្ទះ​៥​ថ្ងៃ។

ព័ត៌មាន​នៃ​ការ​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដរបស់​លោក​ Austin បាន​លេច​ឡើង​នៅ​ពេល​មន្ទីរ​បញ្ចកោណកាល​ពី​សប្តាហ៍​មុន​បាន​រឹតបន្តឹង​​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន​​ដោយ​សារ​កង្វល់​កើន​ឡើង​ខ្ពស់​នៃ​វីរុស​បំប្លែង​ខ្លួន Omicron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ប្រកាស​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ លោក Austin បាន​និយាយ​ថា លោក​គ្រោង​​ចូល​រួម​កិច្ច​ប្រជុំ​ និង​ពិភាក្សា​សំខាន់​ៗ​តាម​អនឡាញ​នា​សប្តាហ៍​នេះ​ដើម្បី​​ឲ្យ​​ការងារ​បន្ត​ដំណើរ​ការ។

លោក Austin បាន​​និយាយ​ថា ៖«ខ្ញុំ​បាន​ជម្រាម​ក្រុម​ថ្នាក់​ដឹក​នាំ​អំពី​ការ​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​របស់​ខ្ញុំ​ ព្រម​ទាំង​​លោក​ប្រធានាធិបតី។ បុគ្គលិក​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​តាម​ដាន និង​ធ្វើ​តេស្ត​ខ្លួន​​ឯង​ដែល​បាន​ទំនាក់​ទំនង​ជា​មួយ​ខ្ញុំ​​កាល​ពី​សប្តាហ៍មុន»។

ក្នុង​សេចក្តី​ប្រកាស លោក Austin  បាន​ជួប​លោក​ប្រធានាធិបតី​ ចូ បៃដិន កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ មួយ​សប្តាហ៍​​មុន​ពេល​លោក​កើត​មាន​រោគ​សញ្ញា។ លោក​អាយុ​​៦៨​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​​ពេញ​ដូស និង​ដូស​បន្ថែម​កាល​ពី​ខែ​តុលា​រួច​រាល់ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម