ព័ត៌មានអន្ដរជាតិ
បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល
អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងអនុញ្ញាតឲ្យដឹកជញ្ជូនផ្លែឈើថៃតាមផ្លូវរថភ្លើងតាមរយៈច្រកព្រំដែន Ping Xiang ក្នុងតំបន់ស្វយ័ត Guangxi Zhuang ចាប់ផ្តើមពីថ្ងៃអង្គារ ។

លោកស្រីបាននិយាយថា បន្ទាប់ពីប្រទេសចិនសម្រេចបិទច្រកត្រួតពិនិត្យ Donxing ដែលស្ថិតនៅជាប់ព្រំដែនវៀតណាមដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ពីផលិតផលកសិកម្មនាំចូលមក រដ្ឋមន្ត្រីកសិកម្ម និងសហករណ៍លោក Chalermchai Sri-on បានស្វែងរកការណែនាំពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃលោក Han Zhiqiang អំពីរបៀបដើម្បីដោះស្រាយបញ្ហាទាំងនេះ ។
លោកស្រីបញ្ជាក់ថា ទីបំផុតកិច្ចខិតខំប្រឹងប្រែងនេះបានសម្រេចជាមួយអាជ្ញាធរចិនដែលបញ្ជាក់ថា ច្រកព្រំដែន Ping Xiang នឹងបើកម្តងទៀតសម្រាប់ផ្លែឈើថៃដែលមកដល់តាមរថភ្លើងចាប់ពីថ្ងៃស្អែក ។

ការបិទច្រកទ្វារ Donxing បានបណ្តាលឲ្យមានការនាំចេញទុរេន និងផ្លែមៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាប់ព្រំដែន ។ លោកស្រី Rachada បាននិយាយថា អាជ្ញាធរចិននឹងរៀបចំឯកសារនាំចូលចាំបាច់ដើម្បីឲ្យផ្លែឈើទាំងនេះអាចចូលមកតាមច្រក Ping Xiang ជំនួសវិញ ។
អ្នកនាំពាក្យរូបនេះបានស្នើសុំឲ្យមានការសហការពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបើកបរផងដែរ ដើម្បីធានាថា ផលិតផលរបស់ពួកគេមិនមានការចម្លងមេរោគកូវីដ ។

លោកស្រីបាននិយាយថា ប្រទេសចិននឹងមិនស្ទាក់ស្ទើរក្នុងការបិទប៉ុស្តិ៍ត្រួតពិនិត្យផ្លែឈើថៃនោះទេ ប្រសិនបើការដឹកជញ្ជូនត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ ។
យោងតាមក្រសួងកសិកម្ម និងសហករណ៍បានឲ្យដឹងថា ផ្លែឈើថៃចំនួន ២ លានតោនដែលមានតម្លៃ ១៤៨ ពាន់លានបាតត្រូវបាននាំចេញទៅកាន់ប្រទេសចិន ក្នុងអំឡុងខែមករាដល់ខែតុលាឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ