ព័ត៌មានអន្ដរជាតិ
ថ្ងៃឆ្លងឆ្នាំ អូមីក្រុង នៅថៃ កើនលើស ១ពាន់ករណី ដូចការរំពឹងទុក
នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ការឆ្លងវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ បានកើនលើស១,០០០ករណីនៅថ្ងៃចូលឆ្នាំថ្មី ដូចការរំពឹងទុក។
ចាប់ពីថ្ងៃទី១ខែវិច្ឆិកាដល់ថ្ងៃទី១ខែមករា ករណីឆ្លងអូមីក្រុង នៅក្នុងប្រទេសថៃ មានចំនួន១,៥៥១ករណី ដោយក្នុងនោះមាន ៧៧៩នាក់ជាជនបរទេស។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋាន។
លោកបន្តថា “គ្រាន់តែថ្ងៃសៅរ៍ មនុស្សរហូតដល់ទៅ១៨៩នាក់ បានធ្វើតេស្តវិជ្ជមានវីរុសអូមីក្រុង ដែលក្នុងនោះមាន៦៨នាក់ជាជនបរទេសនិង ១២១ករណីជាការឆ្លងក្នុងសហគមន៍។ វីរុសបំប្លែងខ្លួន អូមីក្រុង ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន៤៧ទូទាំងប្រទេស”។
លោក Supakit បន្ថែមថា ទីតាំងទាំងប្រាំ ដែលមានករណី អូមីក្រុង ច្រើនជាងគេគឺទីក្រុងបាងកក (៣៩៥ករណី) ខេត្តកាឡាស៊ីន (១៩៥ករណី) ឈុនបុរី (១៤៨ករណី) ភូកេត (១២៥ករណី) និងរ៉យអេត (១១៩ករណី)។
ស្របពេលជាមួយគ្នានោះដែរ លោកអះអាងថា មធ្យោបាយតែមួយគត់ដើម្បីគ្រប់គ្រងបញ្ហានេះ គឺឲ្យប្រជាជនធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យក្រសួងសុខាភិបាលសាធារណៈអាចវាយតម្លៃស្ថានភាពបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ចិន ស្វាគមន៍ឆ្នាំ ២០២២ ជាមួយនឹងការឆ្លងកូវីដដ៏អាក្រក់បំផុត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់