Connect with us

ព័ត៌មានអន្ដរជាតិ

ចិន អះអាងយកឈ្នះអាមេរិក អភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី វាយប្រហារគ្រប់កន្លែងលើផែនដី ត្រឹមប៉ុន្មាននាទី 

បានផុស

នៅ

ប្រទេសចិនអះអាងថា ខ្លួនបានយកឈ្នះសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដែលអាចវាយប្រហារគោលដៅនានា រួមទាំងនាវាផ្ទុកយន្តហោះ និងយានជំនិះដែលកំពុងបន្លាស់ទីផងដែរ។

China claims it has beaten the United States to developing heat-seeking hypersonic missiles that could hone in on targets including aircraft carriers and moving vehicles
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអភិវឌ្ឍន៍ដែលទំនងជានឹងបន្ថែមកម្តៅដល់ការប្រកួតប្រជែងសព្វាវុធរវាងចិន អាមេរិក និងរុស្ស៊ីនេះ បានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបដិសេធថា ខ្លួនមិនបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្នុងខែសីហាទេ។

មីស៊ីល​ដែល​ហោះ​ជុំវិញ​ភព​ផែនដី ​បាន​បង្កជា​ក្តីព្រួយ​បារម្ភ​ក្នុង​ចំណោម​មន្ត្រី​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ចិន​បាន​ទទូច​ថា ការ​បាញ់​បង្ហោះ​មីស៊ីល​គឺ​សម្រាប់​យានអវកាសប៉ុណ្ណោះ។

The development, which is likely to add intensity to the ongoing arms race between China, the US and Russia, comes after Beijing denied testing a nuclear-capable hypersonic missile in August. Pictured: The October launch of China's Long March rocket, which is said to have been used in August to test the hypersonic missile

យ៉ាងណាក្តី ឥឡូវនេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសចិនបានអះអាងថា ចិនបានបង្កើតបច្ចេកវិទ្យា ដែលមានសមត្ថភាពនាំមីស៊ីលល្បឿនលឿនជាងសំឡេង ស្វែងរកគោលដៅដោយផ្អែកលើកម្តៅរបស់វា។

យោងតាមការស្រាវជ្រាវដែលដកស្រង់ដោយកាសែត South China Morning Post, អ្នកវិទ្យាសាស្ត្រឈានមុខ លោកសាស្ត្រាចារ្យ Yi Shihe បានអះអាងនៅក្នុងឯកសារវិទ្យាសាស្ត្រមួយ ដែលបោះពុម្ពផ្សាយកាលពីខែមុនថា ប្រទេសចិនបានទទួលជោគជ័យក្នុងការទម្លាយរបកគំហើញបច្ចេកវិទ្យាស្នូល ដែលត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាពក្នុងការធ្វើតេស្ត។

DF-17 Dongfeng medium-range ballistic missiles equipped with a DF-ZF hypersonic glide vehicle, involved in a military parade to mark the 70th anniversary of the Chinese People's Republic

ប្រសិនបើជាការពិតមែននោះ វាមានន័យថា ប្រទេសចិនអាចយកឈ្នះលើឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រព័ន្ធស្វែងរកកម្តៅ ដែលមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំឡេង។

គួរបញ្ជាក់ថា មីស៊ីលល្បឿនលឿនជាងសំឡេង អាចហោះហើរក្នុងល្បឿនរហូតដល់ ៣៣,៧៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចវាយប្រហារគ្រប់ទីកន្លែងនៅលើផែនដីពីលំហ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន មិនខ្លាចប្រឈមមុខជាមួយអាមេរិកឡើយ ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម