ព័ត៌មានអន្ដរជាតិ
មហាអំណាចទាំង៥និយាយថា គ្មាននរណាមួយឈ្នះសង្គ្រាមនុយក្លេអ៊ែរទេ
ប្រទេសចិន រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំងបានឯកភាពគ្នាថា ការរាលដាលអាវុធនុយក្លេអ៊ែរ និងសង្គ្រាមនុយក្លេអ៊ែរគួរតែត្រូវបានជៀសវាង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់មហាអំណាចនុយក្លេអ៊ែរទាំង៥ដែលបានចុះផ្សាយដោយវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំង៥ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាត់ទុកថា វាជាទំនួលខុសត្រួវចម្បងរបស់ពួកគេដើម្បីជៀសសង្គ្រាមរវាងរដ្ឋនុយក្លេអ៊ែរ និងកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ខណៈកំពុងមានគោលដៅធ្វើការជាមួយបណ្តាប្រទេសទាំងអស់ដើម្បីបង្កើតសន្តិសុខប្រកបដោយបរិយាកាសល្អ។

សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសបាននិយាយថា ៖«យើងខ្ញុំសូមបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបានទេ និងមិនត្រូវប្រយុទ្ធគ្នាឡើយ»។
«ដោយសារការប្រើប្រាស់នុយក្លេអ៊ែរមានផលវិបាកយ៉ាងខ្លាំង យើងក៏បញ្ជាក់ដែរថា អាវុធនុយក្លេអ៊ែរ ដរាបណាពួកគេនៅតែមាន គួរតែបម្រើគោលបំណងការពារ ទប់ស្កាត់ការឈ្លានពាន និងទប់ស្កាត់សង្គ្រាម»។
ប្រទេសបារាំងក៏ចេញសេចក្តីថ្លែងការណ៍ដែរថា ប្រទេសមហាអំណាចទាំង៥បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់ការគ្រប់គ្រង និងការរំលាយចោលអាវុធនុយក្លេអ៊ែរ។ ពួកគេនឹងបន្តវិធីសាស្ត្រទ្វេភាគី និងពហុភាគីដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍ពីប្រទេសអំណាចទាំង៥ហៅថា ក្រុម P5 បានកើតមានឡើងនៅពេលទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក ខណៈទំនាក់ទំនងអាមេរិក និងចិនក៏ឈានដល់កម្រិតទាបដែរនៅពេលមានការខ្វែងគំនិតគ្នាជាច្រើន។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក